ព័ត៌មាន

អាមេរិកនិងជប៉ុនធ្វើសមយុទ្ធរួមនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច


អាមេរិកនិងជប៉ុនធ្វើសមយុទ្ធរួមនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច (VNA)

នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ កំលាំងការពារឆ្នេរសមុទ្រជប៉ុន (MSDF) បានចាប់​ផ្តើមការធ្វើសមយុទ្ធ​រួម​ជា​មួយ​​​​ក្រុម​​នាវា​ចំបាំង ​របស់​កងទ័ពជើង​ទឹក​អាមេរិក ក្នុងនោះ មាននាវាផ្ទុយន្តហោះនុយក្លេអ៊ែរ USS Carl Vinson។ ការធ្វើ សមយុទ្ធពោលខាងលើប្រព្រឹត្តទៅនៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិចនិងអូស បន្លាយ​ក្នុង​រយៈ​​​ពេល​​ប៉ុន្មាន​​ថ្ងៃ។ មុននោះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឲ្យដឹងថា៖ បន្ទាប់​​ពីពេល​​ចូល​​ចត់​​នៅ​សមុទ្រ​ជប៉ុន ក្រុមនាវា​ផ្ទុកយន្ត​ហោះ​នុយក្លេអ៊ែរ USS Carl Vinson នឹង​បន្តទៅ​កាន់​ឧបទ្វីប​កូរ៉េ។​ ទង្វើ​នេះ​​គឺជាផ្នែក​​​មួយក្នុងកិច្ចសន្យា របស់អាមេរិកស្តីអំពីការប្រគាកស្មារ ជាមួយ​​បណ្ដា​ប្រទេស​​សម្ព័ន្ធ​មិត្ត​​នៅ​​តំបន់​​ប៉ាស៊ីហ្វិក​ពាយព្យ។ ក្រៅពីនោះ នាខែ​មិថុនា​ខាងមុខអាមេរិក និង​កូរ៉េខាង​ត្បូង​នឹង​ធ្វើ​សម​យុទ្ធរួម​ផង​ដែរ​។ សំដៅ​សហការ​​ក្នុង​ការ​ទប់ទល់នឹង​ភាពតានតឹង លើឧបទ្វីប​កូរ៉េរដ្ឋ​មន្ត្រីការ​បរទេស របស់​អាមេរិក​ជប៉ុន​និង​​កូរ៉េខាងត្បូង​ ​បានរៀបចំផែន​ការជួបជុំគ្នា​នាចុង​សប្តាហ៍​​ខា​ងមុខ ដើម្បី​ពិភាក្ស​អំពី​បញ្ហា​លើ​ឧបទ្វីបកូរ៉េ​៕ 
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top