ព័ត៌មាន

អាមេរិកនិងចិនមិនទាន់រកឃើញសម្លេងរួមក្នុងបញ្ហាពាណិជ្ជកម្ម

 មន្ត្រី​អាមេរិកនិងចិនបានបញ្ចប់វងចរចាថ្មី ស្តីពីពាណិជ្ជកម្មក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី២២ និង២៣សីហា ដោយ​ពុំ​ទទួលបាននូវចំណុចវិជ្ជមានណាមួយឡើយ។ ក្នុងពេលជាមួយគ្នានោះ ភាពតាន​តឹង​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ត​ឡើង​ជណ្តើរ ខណៈដែលប្រទេសទាំងពីរបានដំឡើងថ្លៃពន្ធនាំ​ចូល២៥%លើផលិតផលទំនិ​ញមាន​តម្លៃ ១៦ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់ភា​គីនី​មួយៗ។
 
ក្នុង​សេចក្តី​ប្រកា​ស​មួយ អ្នកនាំពាក្យវិមានសរ Lindsay Walters បានជូនដំណឹងថា អាមេរិក​និង​ចិន​បាន​បញ្ចប់​កិច្ច​ចរចា​អស់រយៈពេលពីរថ្ងៃ សំដៅពិភាក្សានូវទស្សនៈ​និងវិធានកាដែលរទទួលបា​ន មាន​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់ទំនាក់​ទំនងសេដ្ឋកិច្ច។ ទន្ទឹមជា​មួយគ្នានោះ ភាគីទាំង​ពីរ​ក៏បាន​ពិភាក្សានូវ​វិធីសាស្ត្រ​ដោះស្រាយ​រាល់បញ្ហាមាន​ចរិតលក្ខណៈ​រចនាសម្ព័ន្ធនៅប្រទេសចិន ក្នុង​នោះ មានគោលនយោបាយ​ផ្ទេប្តូរប​ច្ចេកវិទ្យានិង​កម្មសិទ្ធិ​បញ្ញាផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top