(ប្រភព៖ Reuters/Yuri Gripas/File Photo)
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ អាមេរិកនិងចិនបានអនុវត្តន៍រង់ចរចាដ៏សំខាន់អំពីពាណិជ្ជកម្ម ក្នុងបរិបទ ដែលមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅជាច្រើន ពាក់ព័ន្ធនឹងការទាមទារ របស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងប៉េកាំង អំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កឧបសគ្រឲ្យប្រទេសមហាអំណាចជួរមុខទាំងពីរលើពិភពលោកទទួលបានការព្រមព្រៀងមួយ មុនពេលអាមេរិកតម្លើងពន្ធនាថ្ងៃទី ២ ខែមិនាខាងមុខ។
នេះគឺជាកិច្ចប្រជុំកំពូលបំផុតរវាងភាគីទាំងពីរនៅសេតវិមាន ចាប់តាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping បានឯកភាពគ្នាផ្អាកសង្គ្រាមពាណិជ្ជកម្មក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដើម្បីភាគីទាំងពីរចរចាអំពីការព្រមព្រៀង សំដៅបញ្ចប់ភាពតានតឹងដែលកើនឡើងជាច្រើនខែកន្លងទៅ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម