
អាមេរិកដាក់បន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA)
នាថៃ្ងទី១៦ ខែមិនា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិក លោក Barack Obamaបានចេញអនុក្រិត្យមួយស្តីពីការអនុវត្តបទដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ទៅលើកូរ៉េខាងជើង បន្ទាប់ពី ព្យុងយ៉ាងដំណើការសាកល្បងនុយក្លេអ៊ែរនាថ្ងៃទី ៦ ខែមករា និងបាញ់កាំជ្រួចនាថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ។ នាថ្ងៃដដែល អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បានចេញសេចក្តីប្រកាស ដែលលើកច្បាស់លាស់ថា៖ អាមេរិកនិងសហគមន៍អន្តរជាតិមិនអធ្យាស្រ័យរាល់សកម្មភាពធ្វើសាកល្បងនុយ ក្លេអ៊ែរនិងបាញ់កាំជ្រួចមីស៊ីលខុសច្បាស់ របស់ព្យុងយ៉ាងទេ។ ទាក់ទិនដល់ការដែល នាពេលថ្មីៗនេះ កូរ៉េខាងជើង ទើបនឹងចេញសាលក្រមកាត់ទោស ដាក់ពន្ធនាគារ១៥ ឆ្នាំចំពោះ Otto Frederick Warmbier និស្សិតអាមេរិកមានអាយុ២១ ឆ្នាំ លោក Josh Earnest បានចាត់ទុកថា៖ នេះគឺជាសេចក្តីសម្រេច ដែលមានចរិតលក្ខណៈនយោបាយ ព្រមទាំង អំពាវនាវឲ្យព្យុងយ៉ាងដោះលែង លោក Warmbier ភ្លាមមួយរំពេច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម