ខ្ញុំមានវត្តមាននៅខេត្តក្វាងប៊ិញ (Quang Binh) ដើម្បីពិសោធន៍វិថីសុបិន៖ ស្វែងយល់ល្អាងភ្នំហាងតៀន (Hang Tien)។
ល្អាងភ្នំហាងតៀន (Hang Tien) (ឃុំកាវក្វាង - Cao Quang ស្រុកត្វៀនហ្វ័រ - Tuyen Hoa) ជាល្អាងភ្នំធំបំផុតនៃប្រព័ន្ធល្អាងភ្នំទូឡាន (Tu Lan) មានប្រវែង៣គីឡូម៉ែត្រ ជម្រៅ១០០ម៉ែត្រ។ រដូវវស្សា ចរន្តទឹកសម្ងាត់ហូរក្រោមដីដែលនៅជុំវិញ សុទ្ធតែហូរចាក់ចូលមកបង្កើតជាព្រែកសម្ងាត់ នៅនឹងល្អាងភ្នំ ដល់ពេលទឹកស្រកទៅ ស្រះទឹកធម្មជាតិបានកកើតឡើង តំណាលនោះបង្កើតជាស្រទាប់កាំនិចុតសិលាមានសណ្ឋានដូចជាស្រែកាំជណ្តើរ។ ចរន្តទឹកជ្រាបពីខាងក្រៅភ្នំកំបោល ក៏រួមចំណែកមួយក្នុងបទដ្ឋានបង្កើតល្អាងភ្នំ ឆ្លងកាត់ពេលវេលាយូរអង្វែង បានកកើតទៅជារង្វង់កួច ដ៏ចំណាប់អារម្មណ៍នៅលើពិតានល្អាងភ្នំ។
ព្រំរុក្ខជាតិនៅក្នុងល្អាងភ្នំមានយ៉ាងសម្បូរបែប ជាមួយនឹងប្រភេទស្លែ ផ្សិត បង្កើតជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ខុសប្លែកនឹងល្អាងភ្នំដទៃ ពួកវាលូតលាស់រហ័ស ច្បាមតោងនៅលើនិចុតសិលាដែលកើតឡើងទាំងពីយូរ បង្កើតជាទំពាំងសិលាបញ្ចេញពណ៌ឆើតដ៏ចំណាប់អារម្មណ៍៕
អត្ថបទនិងរូបថត៖ លី ហ្វាងឡុង