ទិដ្ឋភាពនៃសន្និសីទ
នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ សន្និសីទក្រោមប្រធានបទ “អាណិក ជនវៀតណាមរួម កម្លាំងកសាងស្រុកកំណើត ដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍” បានប្រារព្ធ ឡើងនៅខេត្ត Nghe An។
សន្និសីទត្រូវបានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀតណាមនៅឯបរទេសសហការជាមួយគណៈកម្មា ធិការប្រជាជនខេត្ត Nghe An រៀបចំឡើងដោយមានការចូលរួមរបស់អាណិកជនវៀត ណាមចំនួន២០០នាក់មកពីប្រទេសជាច្រើនលើពិភពលោក។ ឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុ ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានអោយ ដឹងថា៖
“សន្និសីទគឺជាឱកាសដើម្បីអោយអាណិកជនវៀតណាម ជាពិសេសគឺ អាណិកជនធុរកិច្ចចែករំលែកអំពីបទពិសោធន៍ក្នុងការបណ្ដាក់ទុន ធ្វើអាជីវកម្ម នៅក្នុងប្រទេស ព្រមទាំងផ្លាស់ប្ដូរវិធានការដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ អាណិកជនក្នុងការវិនិយោគនិងធ្វើអាជីវកម្មជាមួយតំបន់នានាផងដែរ។ នេះក៏ ជាឱកាសដើម្បីបណ្ដាតំបន់ឧទ្ទេសនាមអំពីគោលនយោបាយវិនិយោគ ក៏ដូចជា បរិយាកាសធ្វើអាជីវកម្មរបស់ខ្លួន សំដៅទាក់ទាញនិងពង្រីកការបណ្ដាក់ទុនរបស់ អាណិកជននៅតំបន់”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម