លោក Dao Tuan Hung ប្រធានសមាគមវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)
នៅពេលដែលសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនត្រូវបានជ្រើសរើសយ៉ាងល្អ សកម្មភាពរបស់រដ្ឋសភា និងអាជ្ញាធរមូលដ្ឋាននឹងកាន់តែជាក់ស្ដែង ការត្រួតពិនិត្យនឹងកាន់តែតឹងរ៉ឹង តាមរយៈនោះជួយឲ្យគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាន់តែមានប្រសិទ្ធភាព។ នៅក្នុងបរិបទ ដែលវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសហគមន៍អន្តរជាតិ អាណិកជនវៀតណាមសង្ឃឹមថា សមាជិកសភានីតិកាលទី១៦ នឹងយកចិត្តទុកដាក់បន្ថែមទៀតដល់គោលនយោបាយមួយចំនួន ដូចជា៖ សញ្ជាតិ ការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការរក្សា ឬទទួលបានសញ្ជាតិវៀតណាមឡើងវិញ និងការរក្សាភាសា និងអត្តសញ្ញាណវប្បធម៌វៀតណាមសម្រាប់យុវជនជំនាន់ក្រោយ។
សហគមន៍វៀតណាមជាង ៣៧០,០០០ នាក់នៅប្រទេសកូរ៉េខាងត្បូង បានសម្តែងជំនឿ និងក្តីសង្ឃឹមថា រដ្ឋសភាអាណត្តិថ្មីនឹងបន្តសុក្រិតគោលនយោបាយជួយគាំទ្រអាណិកជនវៀតណាម ជាពិសេសការរក្សាភាសានិងវប្បធម៌វៀតណាម។ យោងតាមតំណាងសហគមន៍ ភាពជិតស្និទ្ធរវាងអាណិកជនវៀតណាម និងមាតុភូមិមិនត្រឹមតែជាមនោសញ្ចេតនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធនធានដ៏សំខាន់សម្រាប់វៀតណាមក្នុងការពង្រឹងការធ្វើសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី៕