ព័ត៌មាន

អ.ស.ប. សង្កត់ធ្ងន់ទៅលើបេសកកម្មធានាសន្តិភាពនិងការអភិវឌ្ឍន៍និរន្តរភាព


អ.ស.ប. សង្កត់ធ្ងន់ទៅលើបេសកកម្មធានាសន្តិភាពនិងការអភិវឌ្ឍន៍និរន្តរភាព (VNA)

នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ក្នុងសាររំលឹកខួបទិវាបង្កើត អ.ស.ប.​អគ្គលេខាធិការ​ អ.ស.ប. លោក Ban Ki-moon បាន​សង្កត់ធ្ងន់​ទៅលើ​បេសកកម្ម​ របស់អង្គការពហុភាគីធំបំផុតលើពិភព​លោក​នេះ ក្នុងការ​ធានា​សន្តិភាព​និង​ការអភិវឌ្ឍន៍​និរន្តរភាព​។ លោក​ Ban Ki-moon បាន​ឲ្យដឹង​ថា៖ ប្រទេស​ជាសមាជិក​ អ.ស.ប. ទាំងអស់កំពុង​រួមដែគ្នាក​សាង​គ្រិះ​​ស្ថាន​​រឹង​មាំ ដើម្បីប្រគល់សិទ្ធិជូន នារីនិងយុវជន​និង​ការពារសិទ្ធិ​មនុស្ស​សំរាប់​មនុស្ស​គ្រប់​រូប​។ ប្រទេសនានា បាននិងកំពុងទទួលបាន​ស្នាដៃ​សំខាន់ៗ​ ដើម្បី​ឆ្ពោះទៅ​អនាគត​និរន្តរភា​ពថែម​ ទៀតតាមរយៈ​កម្មវិធី​អភិវឌ្ឍន៍និរន្តរ​ភាព​ឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​ស្តីពី​បំរ៉ែបំរួល​អាកាស​ធាតុ​។ ក្នុង​ក្រប​ខ័ណ្ឌសកម្ម​ភាព​រំលឹក​ខួប​ទិវា​បង្កើត អ.ស.ប. អង្គការនេះបានផ្សព្វផ្សាយកម្ម​ វិធី​ជាក់​ស្តែង​ដែល​​ប្រជាពល​រដ្ឋអាច​ អនុវត្ត​​ដើម្បីរួម​ចំណែក​ទទួល​បាន​​បណ្ដាគោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​៕
 

​តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top