ព័ត៌មាន

អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឱ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព

នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក នេត សាវឿន ក្នុងឱកាសដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកល (P4G) នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក នេត សាវឿន។ (រូបថត៖ VOV5)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានសេចក្តីសោមនស្សរីករាយដោយឃើញប្រទេសកម្ពុជានាពេលកន្លងមក បានសម្រេចសមិទ្ធិផលធំៗជាច្រើនក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ដោយមានកំណើនសេដ្ឋកិច្ចខ្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ហើយឋានៈអន្តរជាតិរបស់កម្ពុជាត្រូវបានលើកកំពស់ដោយឥតឈប់ឈរផងដែរ។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យភាគីកម្ពុជា យកចិត្តទុកដាក់ដោះស្រាយបញ្ហាឋានៈតាមផ្លូវច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានដើមកំណើតវៀតណាមនៅកម្ពុជា មានលំនឹងជីវភាព។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ពលរដ្ឋ និង សហគ្រាសវៀតណាមនៅកម្ពុជា ក៏ដូចពលរដ្ឋនិងសហគ្រាសកម្ពុជានៅវៀតណាម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសនីមួយៗ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់វៀតណាមក៏នាំមកនូវផលប្រយោជន៍ដល់កម្ពុជាផងដែរ ព្រមទាំងបានបញ្ជាក់ថា កម្ពុជាមានមោទនភាពចំពោះទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម និងប្តេជ្ញាចិត្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព៕


top