ប្រធានរដ្ឋវៀតណាម លោក Tran Đai Quang - អភិវឌ្ឍន៍ទំនាក់ទំនងពិសេសវៀតណាម-ឡាវ
តាមទិសដៅគុណភាពប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ - ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) ប្រធានរដ្ឋ វៀតណាម លោក Tran Đai Quang បានឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មាន អំពីទំនាក់ទំងមិត្តភាពប្រពៃណីសាមគ្គីពិសេស និងសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាម និងឡាវរួមជាមួយយថាទស្សន៍សហប្រតិបត្តិការ នាពេល ខាងមុខ។ ស្តីពីយថាទស្សន៍ទំនាក់ទំនងពិសេសវៀតណាម-ឡាវ ប្រធានរដ្ឋ វៀតណាម លោក Tran Đai Quang បានលើកច្បាស់ថា៖ ក្នុងរយៈពេលកន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សរដ្ឋនៃប្រទេសទាំងពីរ បានឯកភាពដាក់អាទិភាពខ្ពស់ បំផុតគឺរួមជាមួយគ្នាខំប្រឹងប្រែង នាំទំនាក់ទំនងពិសេសវៀតណាម-ឡាវឡើងកំ ពស់ថ្មីមួយតាមទិសដៅគុណភាព ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងដែល ឆ្លើយតបនឹងបំណងប្រាថ្នា របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាង សកម្មចូលក្នុងសន្តិភាពស្ថិរភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម