គណៈប្រតិភូទស្សនាទំនិញបានដាក់តាំងនៅសិក្ខាសាលា។
ទីក្រុងហាណូយ ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលពីរធំបំផុតទូទាំងប្រទេស ជាមួយនឹងសក្តានុពលជាច្រើន ប្រៀបខ្លាំងទីក្រុងហាណូយមានទ្រង់ទ្រាយផលិតកម្មកសិកម្មឈរលំដាប់មុខទូទាំងប្រទេស។ បរិមាណនៅឆ្នាំ២០២២ ជាង៧៣៧ពាន់តោនបន្លែ មើម។ ជាង១លានតោនស្បៀងអាហារ។ ជ្រូក១.៤លានក្បាល សត្វទ្វេបាទជិត៤០លានក្បាល (ឈរលំដាប់មុខទូទាំងប្រទេស)។ល។
ផលិតផលបន្លែ មើម ផ្លែឈើទទួលបាន OCOP បានតាំងលក់នៅកម្មវិធី។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងបន្តជំរុញខ្លាំងតំបន់ផលិតកសិកម្មឯកទេសប្រមូលផ្តុំ ដើម្បីបង្កើតវត្ថុធាតុដើម ដែលមានទិន្នផលច្រើន បម្រើការប្រើប្រាស់ក្នុងស្រុកនិង នាំចេញ៣៥តំបន់ដាំស្រូវ ១០៤តំបន់ដាំបន្លែ ៥៦តំបន់ដាំដើមឈើហូបផ្លែ ៦៦តំបន់ចិញ្ចឹមជលផល ១៦២តំបន់ចិញ្ចឹមសំខាន់ និងប្រមូលផ្តុំ។ ផលិតផលបន្លែ មើម ផ្លែឈើទទួលបាន OCOP បានតាំងលក់នៅកម្មវិធី។
ទីក្រុងហាណូយបានផ្តល់១៦លេខកូដតំបន់ដាំដើមឈើហូបផ្លែ និង មូលដ្ឋានវេចខ្ចប់ចំនួន០៤ ដោយមានកម្លាំងផលិតពី៣០ - ៥០តោនក្នុងមួយថ្ងៃក្នុងមូលដ្ឋាននីមួយៗ សម្រាប់បម្រើការនាំចេញ ក្នុងនោះ០៨លេខកូដបានផ្តល់ជូនតំបន់ដាំចេក និង០៨លេខកូដបានផ្តល់ជូនតំបន់ដាំដើមមៀន។ នៅពេលវេលាខាងមុខ ទីក្រុងហាណូយបន្តអភិវឌ្ឍផលិតផលជាច្រើន ដែលមានសក្តានុពលនាំចេញពោលខាងលើ ៧០០០ហិកតាស្រូវJaponica។ ៣.២០០ហិកតាចេកអំបូងលឿង លើ៥០០០ហិកតាបន្លែសុវត្ថិភាព ១០០ហិកតាបន្លែសរីរាង្គ និង ផលិតផលកែច្នៃជាច្រើន ដែលមានសក្តានុពលនាំចេញ។ល។ នៅលើភូមិសាស្រ្តទីក្រុងហាណូយ បច្ចុប្បន្នមានជាង៧០ពាន់មូលដ្ឋានផលិតកម្ម កែច្នៃ ធ្វើអាជីវកម្មស្បៀងអាហារ។
ផលិតផលបន្លែ មើម ផ្លែឈើទទួលបាន OCOP។
តាមតួលេខស្ថិតិនៃនាយកដ្ឋានស្ថិតិ នៅ២០២២ នាំចេញកសិផលនិងជលផល របស់ទីក្រុងហាណូយ ជិត១.៧៥ពាន់លានដូល្លាអាមេរិក ក្នុងនោះទំនិញកសិផលស្បៀង ៨៧១លានដុល្លាអាមេរិក កើន១២.២% ឈើនិងផលិតផលធ្វើអំពីឈើ សម្រេចបាន៨៨៣លានដូល្លាអាមេរិក កើន១៧.៥%។
សិក្ខាសាលា “ដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារនាំចេញបន្លែ មើម ផ្លែឈើ និងផលិតផលកែច្នៃកសិផលនិងជលផលនៅទីក្រុងហាណូយ”។
មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ បន្តសហការការិយាល័យ SPS វៀតណាមព័ត៌មានអំពីសក្តានុពលទីផ្សារ ណែនាំចុះបញ្ជីលេខកូដតំបន់ផលិតកម្ម ដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារនាំចេញកសិកម្ម។ល។
លោក ឡេ ស្វឹនទ្រឿង - នាយករងនៃសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិហាណូយ ថ្លែងបទបង្ហាញនៅសិក្ខាសាលា។
ទន្ទឹមនោះ គណៈប្រតិភូចូលរួមសិក្ខាសាលា មានបទបង្ហាញជាច្រើន ផ្តល់យោបល់ជាក់ស្តែង តម្លៃសម្រាប់គណៈរៀបចំសរុបធ្វើជាមូលដ្ឋាន ដើម្បីមានគោលនយោបាយជាក់ស្តែង មានប្រសិទ្ធភាពចូលរួមជំរុញផលិតកម្ម និងនាំចេញផលិតផលកសិកម្មនិងជលផលនៅពេលវេលាខាងមុខ។