ជាមួយនឹងអត្ថប្រយោជន៍នៃការមានឆ្នេរសមុទ្រប្រវែង ៣.២៦០ គីឡូម៉ែត្រ និងកោះធំ-តូចជិត ៣.០០០កន្លែង វៀតណាមបានដាក់ចេញគោលដៅក្លាយជាប្រទេសរឹងមាំដោយសមុទ្រ សម្បូរដោយសមុទ្រ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយនឹងអត្ថប្រយោជន៍នៃការមានឆ្នេរសមុទ្រប្រវែង ៣.២៦០ គីឡូម៉ែត្រ និងកោះធំ-តូចជិត ៣.០០០កន្លែង វៀតណាមបានដាក់ចេញគោលដៅក្លាយជាប្រទេសរឹងមាំដោយសមុទ្រ សម្បូរដោយសមុទ្រ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។
បច្ចុប្បន្ននេះនៅក្នុងប្រទេសយើងមានខេត្ត ទីក្រុងចំនួន ២៨ ក្នុងចំណោមខេត្ត ទីក្រុងចំនួន ៦៣ ចំណុះមជ្ឈិមដែលមានសមុទ្រ ក្នុងនោះមានស្រុកមានឆ្នេរសមុទ្រ ១២៥ និងស្រុកកោះចំនួន ១២ (កូតូ (Co To) វ៉ឹនដុន (Van Don) កាតហាយ ( Cat Hai) បាចឡុងវី (Bach Long Vi) កូនក (Con Co) ហ័ងសា (Hoang Sa) លីសើន (Ly Son) ទ្រឿងសា (Truong Sa) ភូគ្វី (Phu Quy) កូនដាវ (Con Dao) គៀនហាយ (Kien Hai) ភូគ្វឹក (Phu Quoc)) ។ ដោយមានកោះធំ និងតូចជិត ៣០០០កន្លែង ប្រទេសវៀតណាមមានធនធានរ៉ែដ៏សម្បូរបែបដូចជាលោហៈកម្រ រ៉ែទីតាញ៉ូម ខ្សាច់កញ្ចក់ រ៉ែលោហធាតុដូចជាមាស សំណប៉ាហាំង...។
ក្នុង “យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាព ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានកំណត់ថា៖ “វៀតណាមត្រូវតែក្លាយជាប្រទេសរឹងមាំខាងសមុទ្រ សម្បូរដោយសមុទ្រ មានការអភិវឌ្ឍប្រកបដោយចីរភាព រុងរឿង សន្តិសុខ និងសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពដែលតភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ រក្សាបាននូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី”។
តាមរយៈនោះ ផែនការរៀបចំលំហសមុទ្រចែកចេញជា ៤ តំបន់ រួមមានតំបន់សមុទ្រ និងតំបន់មានឆ្នេរសមុទ្រខាងជើង (ខេត្ត ក្វាងនីញ នីញប៊ិញ (Quang Ninh - Ninh Binh))៖ បន្តកសាងតំបន់ ហាយផុង - ក្វាងនីញ (Hai Phong - Quang Ninh) ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ; គឺជាច្រកចេញចូល និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងដែលតភ្ជាប់នឹងកំពង់ផែអន្តរជាតិ ឡាចហៀន (Lach Huyen) អភិវឌ្ឍខេត្ត ក្វាងនីញ (Quang Ninh) ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ជាតិតភ្ជាប់ជាមួយមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិសំខាន់ៗ នៃតំបន់ និងពិភពលោក។
តំបន់សមុទ្រ និងតំបន់មានឆ្នេរសមុទ្រនៅខាងជើងនៃភាគកណ្តាល តំបន់ចាប់ពីខេត្ត ថាញហ័រ (Thanh Hoa) ដល់ខេត្ត ប៊ិញធួន (Binh Thuan)៖ អភិវឌ្ឍកំពង់ផែដឹកជញ្ជូនអន្តរជាតិទឹកជ្រៅ និងកំពង់ផែសមុទ្រឯកទេសដែលតភ្ជាប់ជាមួយតំបន់អន្តរឧស្សាហកម្ម ប្រេង និងឧស្ម័ន និងស្មុគស្មាញអគ្គិសនី ថាមពលកកើតឡើងវិញ ឧស្សាហកម្មស្អាត អភិវឌ្ឍមជ្ឈមណ្ឌលទេសចរណ៍សំខាន់ៗ; វារីវប្បកម្ម ការកែច្នៃគ្រឿងសមុទ្រ សេវាកម្មភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធរបរត្រី។
តំបន់សមុទ្រនិងតំបន់មានឆ្នេរសមុទ្រខាងនិរតីនៃភាគខាងត្បូង(ពីខេត្ត បារៀ - វូងតាវ - ទីក្រុងហូជីមិញ (Ba Ria - Vung Tau - Ho Chi Minh)៖ ការអភិវឌ្ឍកំពង់ផែសមុទ្រកុងតឺន័រអន្តរជាតិ សេវាកម្មភស្តុភារនៅកំពង់ផែសមុទ្រ សេវាកម្មធានាសុវត្ថិភាពផ្លូវសមុទ្រ ឧស្សាហកម្មធ្វើអាជីវកម្ម កែច្នៃប្រេង និងឧស្ម័ន ឧស្សាហកម្មគាំទ្រ និងសេវាកម្មឧស្សាហកម្មប្រេង និងឧស្ម័ន។
តំបន់សមុទ្រនិងតំបន់មានឆ្នេរសមុទ្រនៅខាងលិចនៃភាគខាងត្បូង (ពីខេត្ត ទៀនយ៉ាង - កាម៉ាវ - គៀនយ៉ាង) (Tien Giang - Ca Mau - Kien Giang)៖ ផ្តោតលើការកសាង និងអភិវឌ្ឍកោះ ភូគ្វឹក (Phu Quoc) ទៅជាមជ្ឈមណ្ឌលអេកូទេសចរណ៍សមុទ្រដ៏រឹងមាំ ជាប់លំដាប់អន្តរជាតិ អភិវឌ្ឍឧស្សាហកម្មឧស្ម័ន ការកែច្នៃឧស្ម័ន អគ្គិសនីឧស្ម័ន ថាមពលកកើតឡើងវិញ វារីវប្បកម្ម នេសាទនិងកែច្នៃជលផល សេវាកម្មភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធរបរត្រី តភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ ក្នុងតំបន់ និងពិភពលោក។
សម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានអនុម័តលើឯកសារជ្រើសរើស និងទទួលស្គាល់តំបន់ប្រជុំកោះ ហាឡុង - កាតបា (Ha Long - Cat Ba) (ស្ថិតនៅខេត្ត ក្វាងនីញ (Quang Ninh) និងទីក្រុង ហាយផុង (Hai Phong)) ជាបេតិកភណ្ឌធម្មជាតិពិភពលោក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងរយៈពេលកន្លងមក ទោះបីស្ថានភាពពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ មិនមានអ្វីដូចមុន និងកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចសមុទ្រនិងកោះរបស់វៀតណាមបានរីកចម្រើន និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ប្រទេស។
ការតភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងការធានាការពារជាតិ និងសន្តិសុខកាន់តែសម្របសម្រួលជិតស្និទ្ធនៅគ្រប់ដំណាក់កាលទាំងអស់ ចាប់ពីផែនការរហូតដល់ការវិនិយោគ និងសកម្មភាពផលិតកម្ម និងអាជីវកម្មផ្សេងទៀត។ កងទ័ពជើងទឹក ឆ្មាំសមុទ្រ កងទ័ពការពារព្រំដែន និងអាជ្ញាធរត្រួតពិនិត្យការនេសាទត្រូវបានពង្រឹងសមត្ថកិច្ច និងកម្លាំងប្រយុទ្ធ។ លោក ង្វៀនឌឹកទាន់ (Nguyen Duc Toan) នាយកនាយកដ្ឋានសមុទ្រ និងកោះវៀតណាមបានសន្និដ្ឋានថា ស្ថានភាពប្រយុទ្ធការពារជាតិដោយ ប្រជាជនទាំងមូល និងស្ថានភាពប្រយុទ្ធរក្សាសន្តិសុខដោយប្រជាជនទាំងមូលនៅតែរក្សា និងពង្រឹងកាន់តែខ្លាំងឡើង។
ដោយមានទិសដៅត្រឹមត្រូវក្នុងគោលដៅ និងបំបែកភាពទាល់ច្រក ការប្តេជ្ញារបស់នយោបាយ សេដ្ឋកិច្ចសមុទ្ររបស់វៀតណាមបានមានការផ្លាស់ប្តូរជាក់លាក់ ដោយបើករយៈពេលថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រតាមទ្រង់រូបភាពសេដ្ឋកិច្ចសមុទ្របៃតង។
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ VNA
ប្រែសម្រួលដោយង្វៀនយ៉ាង