ឆ្លងកាត់ជំនាន់ជាច្រើន ការអភិរក្សភាសា អក្សរ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជនរួមជាតិខ្មែរក្នុងការអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ប្រពៃណីរបស់ខ្លួន។
ថ្នាក់រៀនភាសាបាលីទាក់ទាញយុវជនជាច្រើន (រូបថត៖ vov.vn)
អភិរក្សអក្សរខ្មែរ ពង្រឹងជំនឿលើបក្ស
នៅក្នុងសង្កាត់ Chi Lang ខេត្ត An Giang ពីគោលនយោបាយរបស់បក្សនិងរដ្ឋ ដល់ការអនុវត្តជាក់ស្តែងនៅវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរនោះ ការអភិរក្ស និងបង្រៀនអក្សរខ្មែរ និងភាសាបាលី កំពុងត្រូវបានអនុវត្តជាប្រព័ន្ធ រួមចំណែកដល់ការពង្រឹងជំនឿរបស់ជនរួមជាតិខ្មែរលើការដឹកនាំរបស់បក្ស។
អក្សរគឺជាតម្លៃស្នូលនៃវប្បធម៌ខ្មែរ។ យោងតាមការស្រាវជ្រាវ ប្រព័ន្ធភាសា និងអក្សររបស់ជនរួមខ្មែររួមមាន ភាសាខ្មែរ ភាសាបាលី និងភាសាសំស្ក្រឹត។ ភាសារបាលីដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតវប្បធម៌ និងស្មារតីរបស់ប្រជាជនខ្មែរ ពីព្រោះមានតែការយល់ដឹងអំពីភាសាបាលីទេ ទើបអាចយល់បានត្រឹមត្រូវអំពី ព្រះធ៌ម ព្រះវិន័យ គោរពតាមព្រះវិន័យរបស់ព្រះពុទ្ធ។
ដោយសារអត្ថន័យពោលខាងលើនេះ នៅសង្កត់ Chi Lang និងតំបន់មួយចំនួនទៀតនៅក្នុងខេត្ត An Giang មានវត្តចំនួនបួនដែលរៀបចំថ្នាក់រៀនភាសាបាលី។ ក្នុងចំណោមនោះ ថ្នាក់រៀនភាសាបាលីនៅវត្ត My A ត្រូវបានរៀបចំឡើងរយៈពេលប្រាំបួនខែនៅឆ្នាំ២០២៥ ដោយមានសិស្ស និងព្រះសង្ឃចំនួន ២៤ អង្គចូលរួម។ ថ្នាក់នេះរួមមានមុខវិជ្ជាចំនួន ១១ រួមមានគណិតវិទ្យា ភាសាវៀតណាម ការសរសេរអត្ថបទ ការបង្រៀនអំពីគម្ពីរព្រះពុទ្ធសាសនា ភាសាបាលី និងអត្ថបទដកស្រង់មួយចំនួនពីគម្ពីរព្រះពុទ្ធសាសនា។
ថ្នាក់រៀនភាសាបាលីនៅវត្ត My A ទាក់ទាញសិស្សគ្រប់វ័យ ទាំងព្រះសង្ឃ និងកុមារតូចៗ។ Na Tha Oan គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងនោះ។ នាងបាននិយាយថា បន្ទាប់ពីការសិក្សានៅសាលា ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នាងទៅវត្ត My A ដើម្បីរៀនភាសាបាលីជាមួយព្រះសង្ឃ។
Na Tha Oan បានចែករំលែកថា “ខ្ញុំរៀនភាសាបាលី ព្រោះខ្ញុំចង់រៀន និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្ញុំ”។
ថ្នាក់រៀនភាសាបាលីនៅវត្ត My A (រូបថត៖ vov.vn)
យោងតាមព្រះតេជគុណ Chau Soc Oan ព្រះចៅអធិការរងវត្ត My A ឲ្យដឹងថា ការរៀនភាសាបាលីតម្រូវឱ្យអ្នករៀនមានមូលដ្ឋានគ្រឹះរឹងមាំខាងអក្សរខ្មែរ។ នៅពេលដែលចេះអក្សរខ្មែរហើយនោះ ទើបសិស្សអាចរៀនភាសាបាលីបាន។
ព្រះតេជគុណ Chau Soc Oan មានព្រះបន្ទូលថា “កូនខ្មែរត្រូវចេះភាសាខ្មែរជាមុនសិន ទើបពួកគេអាចរៀនភាសាបាលីបាន”។
ក្រៅពីការបង្រៀនភាសា ថ្នាក់រៀននៅវត្ត My A ក៏ជាកន្លែងសម្រាប់អប់រំយុវជនជំនាន់ក្រោយអំពីសីលធម៌ សុជីវធម៌ និងគុណធម៌សីលធម៌ផងដែរ។ លោក Chau Van ជាគ្រូបង្រៀននៅវត្ត My A ឲ្យដឹងថា អស់រយៈពេល ១៥ ឆ្នាំមក ឲ្យដឹងថា ព្រះសង្ឃ និងសិស្សានុសិស្សដែលចូលរៀនមិនត្រឹមតែរៀនភាសាបាលីប៉ុណ្ណោះទេ ថែមទាំងរៀនសីលធម៌ សុជីវធម៌ ទទួលបានចំណេះដឹងថ្មីៗ និងរក្សាសីលធម៌ និងសុជីវធម៌ផ្ទាល់ខ្លួនបានល្អ។
បច្ចុប្បន្ននេះ មានព្រះសង្ឃ និងសិស្សានុសិស្សខ្មែរកាន់តែច្រើនឡើងៗកំពុងចូលរួមក្នុងថ្នាក់រៀនភាសាបាលីនៅវត្ត ដោយមានការគាំទ្រពីប្រជាជនក្នុងតំបន់។
យុវជនរួមគ្នាអភិរក្សភាសា និងអក្សររបស់ជនជាតិខ្លួន
ព្រះតេជគុណ Chau Soc Oan ព្រះចៅអធិការរងវត្ត My A
ដោយកំណត់ថាអក្សរជាតម្លៃស្នូលនៃវប្បធម៌ខ្មែរនោះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនសង្កាត់ Chi Lang សហការជាមួយមន្ទីរសាសនា និងជនជាតិ បានធ្វើការស្រាវជ្រាវនៅតាមវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរនានា និងលើកទឹកចិត្តព្រះសង្ឃ និងអ្នកមានប្រជាប្រិយ្យភាពនៅក្នុងសហគមន៍ ឱ្យបន្តបង្រៀនភាសាខ្មែរ និងបាលី ជាពិសេសដល់យុវជន ដើម្បីអភិរក្សភាសា និងអក្សររបស់ជនជាតិខ្លួន។
យោងតាមលោក Nguyen Hoang Vinh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Chi Lang ឲ្យដឹងថា អាជ្ញាធរមូលដ្ឋានតែងតែរួមដំណើរ ស្តាប់ និងដោះស្រាយការលំបាកភ្លាមៗ ដើម្បីឱ្យជនរួមជាតិខ្មែរអាចប្រតិបត្តិសាសនា ថែរក្សាអក្សរ និងអត្តសញ្ញាណវប្បធម៌របស់ខ្លួន រួមចំណែកពង្រឹងសាមគ្គីភាពក្នុងចំណោមបណ្តាជនជាតិនៅក្នុងតំបន់។
យោងតាមព្រះតេជគុណ Chau Soc Oan ឲ្យដឹងថា ពិធីបុណ្យសំខាន់ៗរបស់វត្តតែងតែទទួលបានការគាំទ្រយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ទាំងការរៀបចំ និងធានាសន្តិសុខសណ្តាប់ធ្នាប់ ទាំងការជួយគាំទ្រថវិកា និងសម្ភារៈសិក្សា ដើម្បីលើកទឹកចិត្តសិស្សឱ្យចូលរួមក្នុងការរៀនភាសាបាលី។ អាស្រ័យលើនេះចំនួនសិស្សចូលរៀនកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
ការយកចិត្តទុកដាក់ និងការគាំទ្រពីគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ Chi Lang និងខេត្ត An Giang បានបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ជនរួមជាតិខ្មែរប្រតិបត្តិសាសនា ថែរក្សាអក្សរ និងអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យលើនេះពង្រឹងទំនុកចិត្តរបស់ជនរួមជាតិខ្មែរលើការដឹកនាំរបស់បក្ស រួមចំណែកដល់ការកសាងមហាសាមគ្គីភាព និងអភិវឌ្ឍមាតុភូមិកាន់តែរីកចម្រើនថែមទៀត៕