នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Thai Nguyen បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់ប្រធានហូជីមិញទៅកាន់ខេត្ត Thai Nguyen។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)
អញ្ជើញចូលរួមក្នុងពិធីនេះ
មានប្រធានរដ្ឋសភា លោក Vuong Dinh Hue; អតីតអគ្គលេខាបក្ស លោក Nong
Duc Manh; ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ
និងរណសិរ្សមាតុភូមិវៀតណាម។
ថ្លែងមតិក្នុងពិធីនេះ
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលរដ្ឋាភិបាល
និងប្រជាជនខេត្ត Thai Nguyen សម្រេចបានក្នុងរយៈពេល
៦០ឆ្នាំកន្លងមក។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា
ខេត្ត Thai Nguyen ត្រូវបន្តអនុវត្តកំណែទម្រង់រដ្ឋបាល;
ខិតខំកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម អភិវឌ្ឍសហគ្រាស
និងទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេស។
“Thai Nguyen ត្រូវការកសាងក្រុមអ្នកដឹកនាំ
និងអ្នកប្រមុខមានភាពស្វាហាប់ ច្នៃប្រឌិត ហ៊ានគិត និងហ៊ានធ្វើដើម្បីប្រយោជន៍រួម។
លើកកម្ពស់ប្រសិទ្ធភាពនៃទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់
ពង្រឹងការគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ។
បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ
ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ
និងសន្តិសុខនៅតំបន់កណ្តាលខាងជើង និងតំបន់ភ្នំ
ភ្ជាប់ជាមួយការអនុវត្តផែនការរបស់ខេត្ត Thai Nguyen ដំណាក់កាល
២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងជំហានលោតផ្លោះអភិវឌ្ឍន៍ចំនួន ៦។
ខេត្តត្រូវផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម
ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលភ្ជាប់ជាមួយច្រករបៀងសេដ្ឋកិច្ច
និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់”។
ប្រធានរដ្ឋសភាក៏បានកត់សម្គាល់ផងដែរថា
Thai
Nguyen ត្រូវបំពេញការងារបានល្អក្នុងការការពារ
និងថែរក្សាសុខភាពប្រជាជន។ បង្រួមគម្លាតរវាងអ្នកមាន និងអ្នកក្រ
រវាងតំបន់លំនៅដ្ឋានក្នុងខេត្ត; ធានាថាប្រជាជន
ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ទទួលបានផលផ្លែនៃការអភិវឌ្ឍ៕