ព័ត៌មាន

អនុវត្តន៍យ៉ាងដាច់ខាតរាល់​វិធានការ​ទប់ស្កាត់ការរំលោភបំពានលើ​កម្មសិទ្ធិបញ្ញា

ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក ហូ គួកយុង ទើបបានចុះហត្ថលេខាលើសារទូរលេខ ៣៨/២០២៦ ស្តីពីការ​ដឹក​នាំការអនុវត្ត​យ៉ាងដាច់ខាត់​រាល់​ដំណោះស្រាយ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងដោះស្រាយការរំលោភបំពាន​លើ​កម្មសិទ្ធិបញ្ញា​ទូទាំងប្រទេសចាប់ពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦​។

សារទូរលេខ សំដៅបង្កើតការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ក្លា និង​លើកកម្ពស់ ប្រសិទ្ធភាពនៃការងារ​ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន​លើ​​ កម្មសិទ្ធិ​បញ្ញា ដោយរួមចំណែកដល់ការកសាង​បរិយាកាសវិនិយោគ និងអាជីវកម្មប្រកប​ដោយតម្លាភាព និង​បង្កើនកិត្យានុភាពជាតិក្នុងសមាហរណកម្មអន្តរជាតិ​ផងដែរ​។

តាមនោះ កម្ទេចគេហទំព័រ និងអង្គការ​ដំណើរការគេហទំព័រដែលរំលោភលើកម្មសិទ្ធិ ដោយ​មាន​ការចូល​ប្រើខ្ពស់ ជាពិសេសគេហទំព័ររក្សាទុកនិងផ្តល់ខ្សែភាពយន្ត តន្ត្រី ហ្គេមទូរស័ព្ទ និងកម្មវិធីទូរទស្សន៍ខុសច្បាប់ជាភាសាវៀតណាមនិងភាសាបរទេស ជាពិសេសភាសា អង់គ្លេស។ ដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភលើ​ កម្ម​សិទ្ធិឧស្សាហកម្ម និងទំនិញក្លែងក្លាយ បង្កើនការត្រួតពិនិត្យ​ទំនិញដែលនាំចូ​លនិងនាំចេញ​តាមព្រំដែន ផ្អាកនីតិវិធីគយសម្រាប់ទំនិញនៅពេលដែលមានភស្តុតាងច្បាស់លាស់ថា ជា​ទំនិញក្លែងក្លាយនិង​រំលោភលើ​កម្ម​សិទ្ធិបញ្ញា។

សារទូរលេខក៏ស្នើឱ្យថ្នាក់ដឹកនាំខេត្ត និងទីក្រុងនានា បង្កើតក្រុមការងារអន្តរ​ផ្នែកនៅថ្នាក់មូលដ្ឋាន ដើម្បីអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិ​​ភាព​រាល់​ភារកិច្ចដែលត្រូវបាន​ប្រគល់ជូន៕


top