ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៦ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង ខណៈដែលតុល្យភាពសេដ្ឋកិច្ចសំខាន់ៗត្រូវបានធានា។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNA)
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលនីតិកាលទី ១៦ ត្រូវបានពង្រឹង រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានអនុវត្តន៍ភារកិច្ចជាច្រើន ដែលដំបូងឡើយបង្ហាញពីវឌ្ឍនភាពវិជ្ជមាន។ នោះគឺការធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤របស់បក្ស និងសេចក្តីសន្និដ្ឋានលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិមស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុជាតិ និងការខ្ចី ការសងបំណុលសាធារណៈ ការវិនិយោគសាធារណៈក្នុងរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០២៦-២០៣០ ដែលភ្ជាប់ទៅនឹងការអនុវត្តគោលដៅកំណើនពីរខ្ទង់។ លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖
លោកនាយករដ្ឋមន្រ្តី ឡេ មិញហ៊ឹង ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
“យើងត្រូវតែភ្ជាប់ការបែងចែកដើមទុនវិនិយោគសាធារណៈជាមួយនឹងការវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចសង្គមទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលអនុវត្តន៍ការវិនិយោគ។ ដោយផ្អែកលើការដឹកនាំរបស់មជ្ឈិម របស់នាយករដ្ឋមន្ត្រី និងការណែនាំរបស់ក្រសួងហិរញ្ញវត្ថុ ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវតែណែនាំអំពីការវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម ចំពោះគម្រោងជាក់លាក់នៃវិស័យ សហគ្រាស និងមូលដ្ឋានរៀងៗខ្លួន... ដោយធានាថាប្រសិទ្ធភាពសេដ្ឋកិច្ចសង្គមត្រូវបានវាយតម្លៃ។ ប្រសិនបើការងារនេះត្រូវបានធ្វើបានល្អ ប្រសិទ្ធភាពនៃការវិនិយោគសាធារណៈនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការទាក់ទាញធនធានវិនិយោគសង្គមដទៃទៀត”។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នាដើម្បីជំរុញកំណើន ខណៈពេលដែលផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកសាងសេណារីយ៉ូសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចផងដែរ៕