
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖qdnd.vn)
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប ឧត្តមសេនីយ៍ត្រី Than Htut Thein អគ្គនាយករងនៃអគ្គស្នងការសន្តិសុខយោធា មីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាម។ នៅទីនេះ ថ្នាក់ ដឹកនាំទាំង២រូបបានឯកភាពថា ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច សហប្រតិបត្តិការការពារជាតិ ទ្វេភាគី ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១១ នោះភាគីទាំង២ ចាំបាច់ត្រូវដំណើរការសកម្មភាពជាច្រើនដូចជា៖ បង្កើតយន្ត ការសន្ទនាស្ដីពី គោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី បង្កើនកិច្ចសហ ប្រតិបតិ្តការលើវិស័យបណ្ដុះបណ្ដាល ឧស្សាហកម្មការពារជាតិ ជួយឧបត្ថម្ភ មនុស្សធម៌ និងសកម្មភាពរក្សាសន្តិភាពរបស់ អ.ស.បជាដើម។ នាពេលខាងមុខ ភាគីទាំង២បន្តគាំទ្រគ្នានៅវេទិកាពហុភាគី ជាពិសេស គឺក្នុងក្របខ័ណ្ឌកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និង ADMM+៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម