ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)
ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅចិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានអញ្ជើញទៅជួបសម្ដែងការគួរសមជាមួយ ឧត្តមសេនីយ៍ឯកលោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពាជាតិចិន។
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោក Nguyen Chi Vinh បានអះអាងថាគោលបំណងនៃដំណើរទស្សនកិច្ចនៅចិនរបស់លោក គឺសំដៅជំរុញសកម្មភាពជួបប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងកងទ័ពនៃប្រទេសទាំងពីរ កសាងផែនការសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេស ទាំងពីរឲ្យកាន់តែជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យដូចជា៖ ពេទ្យយោធា បណ្ដុះបណ្ដាលធនធានមនុស្ស ជួយសង្គ្រោះ ឧស្សាហកម្មការពារជាតិ និង ចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ចំណែកឯលោក រដ្ឋមន្ត្រី Wei Fenghe បានអះអាងថាចិនគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយ ចាត់ទុកថានារយៈពេលកន្លងទៅទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម