តំបន់ដីសណ្តទន្លេ Cuu Long នឹងមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រហែល ៦,៦% ក្នុងមួយឆ្នាំ បង្កើនសមាមាត្រនៃផលិតផលជលផល ផ្លែឈើ និងកាត់បន្ថយសមាមាត្រស្រូវ។
នេះគឺជាខ្លឹមសារគួរឱ្យកត់សម្គាល់នៅក្នុងផែនការមេសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ទើបតែត្រូវបានរដ្ឋាភិបាលអនុម័ត។ តំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយនិរន្តរភាព ថាមវន្ត និងមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងតម្លៃបន្ថែមប្រហែល ២០-២៥% នៅឆ្នាំ ២០៣០។ ការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មកសិកម្មសម្របខ្លួនទៅនឹងលក្ខខណ្ឌធម្មជាតិស្របតាមអនុតំបន់អេកូឡូស៊ីចំនួន ៣ ដោយផ្អែកលើប្រភពទឹកសាប ទឹកភ្លាវនិងទឹកប្រៃ។
បើនិយាយពីវិស័យទេសចរណ៍វិញ តំបន់ដីសណ្ដទន្លេ Cuu Long នឹងក្លាយជាម៉ាកសញ្ញាអន្តរជាតិសម្រាប់ទេសចរណ៍កសិកម្ម-ជនបទ និងទេសចរណ៍អេកូឡូស៊ី។ វិនិយោគលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈនិងបរិក្ខារបច្ចេកទេស ដើម្បីបម្រើដល់វិស័យទេសចរណ៍ឱ្យស្របគ្នា ដោយមានការតភ្ជាប់រវាងតំបន់ទេសចរណ៍ អន្តរតំបន់និងអន្តរជាតិ ក្នុងនោះ ផ្តោតលើការអភិវឌ្ឍប្រព័ន្ធកំពង់ផែទេសចរណ៍តាមដងទន្លេ Tien ទន្លេ Hau និងកំពង់ផែកប៉ាល់ទេសចរណ៍ក្នុងខេត្តជាប់មាត់សមុទ្រ។ ជម្រុញគ្រប់វិស័យសេដ្ឋកិច្ចវិនិយោគក្នុងការអភិវឌ្ឍទេសចរណ៍។ ពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈលើសេវាកម្មទេសចរណ៍ រួមចំណែកផ្លាស់ប្តូរមុខរបរប្រកបដោយចីរភាពសម្រាប់កម្មករនៅតាមជនបទ៕