អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញចូលរួមពិធីបើកមហាសន្និបាត IPU 141 (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មហាសន្និបាតលើកទី១៤១សហភាពអន្តរសភា ពិភពលោក (IPU 141) បានប្រារព្ធឡើងយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិ SAVA នៅរដ្ឋធានី Belgrade សាធារណៈរដ្ឋស៊ែប៊ី។ ក្រោមប្រធានបទ “ពង្រឹងច្បាប់អន្តរជាតិ៖ តួនាទីនិងយន្តការសភានិងការចូលរួមចំណែកកិច្ចសហ ប្រតិបតិ្តការនៅក្នុងតំបន់” ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៧ ខែតុលា។
ការដែលគណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញចូលរួមមហាសន្និបាត IPU 141 នឹងរួមចំណែកលើកកំពស់ឋានៈអន្តរជាតិរបស់វៀតណាម បង្ហាញនូវ តួនាទីដ៏សកម្មនិងម្ចាស់ការក្នុងការដោះស្រាយការសាកល្បងនានា ក្នុងតំបន់និងទូទាំងពិភពលោក។ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅសម័យប្រជុំពេញអង្គកាល ពីថ្ងៃទី១៤ខែតុលា។ នៅខាងក្រៅ IPU 141 លោកស្រី Tong Thi Phong ក៏មានជំនួបទ្វេភាគីមួយចំនួន សំដៅបង្កើនកិច្ចសហប្រតិបតិ្តការ រវាងរដ្ឋសភាវៀតណាមជាមួយ បណ្ដារដ្ឋសភាជាសមាជិក IPU ទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម