ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrovski

នារសៀល ថ្ងៃទី២ ខែវិច្ឆិកា នៅវិមានរដ្ឋសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប (EC) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប (EU) លោក Valdis Dombrovski ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប - ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovkis (រូបថត៖ Minh Duc/TTXVN)

ក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឲ្យអនុប្រធាន EC  ស្នងការពាណិជ្ជកម្ម EU ជំរុញសភានៃប្រទេសសមាជិក EU ដែលនៅសេសសល់ផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ដើម្បីកិច្ចព្រមព្រៀងនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ និងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ការពារផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្មនៃភាគីទាំងពីរ។ ម្យ៉ាងវិញទៀត ជំរុញសហគ្រាស EU មកបណ្តាក់ទុននៅវៀតណាម។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាសង្ឃឹមថា EC នឹងដក “កាតលឿង” របស់ IUU ចេញក្នុងពេលឆាប់ៗនេះ ហើយសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញា

បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ EU ដើម្បីដោះស្រាយបញ្ហាលេចធ្លោ សំដៅឆ្ពោះទៅមុខប្រកបដោយចីរភាព; ស្នើឲ្យ EU បន្តជួយឧបត្ថម្ភវៀតណាមក្នុងគម្រោងធ្វើអាជីវកម្មជលផលប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរជីវភាពរស់នៅសម្រាប់អ្នកនេសាទវៀតណាម។

អនុប្រធាន EC ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovski បានបញ្ជាក់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ EU ក៏ដូចជាបណ្តាប្រទេសជាសមាជិក EU ហើយនៅមានវិស័យសក្តានុពលជាច្រើនសម្រាប់ភាគីទាំងពីរសហប្រតិបត្តិការ។ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU, EC បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់  ដោយសន្យាថា នឹងបញ្ជូនគណៈប្រតិភូមកកាន់វៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ៕

  

top