អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ក្នុងជំនួបជាមួយលោក Homero Acosta Alvarez លេខាធិការក្រុមប្រឹក្សាគុយបា ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម
នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួយជាមួយគណៈប្រតិភូ រដ្ឋសភាគុយបា ដឹកនាំដោយលោក Homero Acosta Alvarez លេខាធិការក្រុមប្រឹក្សាគុយបា ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
ថ្លែងនៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា: វៀតណាមជានិច្ចកាលដឹងគុណចំពោះការជួយឧបត្ថម្ភរបស់គុយបាក្នុងរយៈពេលជាច្រើនឆ្នាំ នៃការរំដោះ ឯកភាពប្រទេសជាតិមុននេះ ក៏ដូចជាក្នុងកិច្ចការ កសាងប្រទេសនាពេលបច្ចុប្បន្ន។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានចែក រំលែកជាមួយលោក Homero Acosta Alvarez នូវបញ្ហាជាច្រើនទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនរដ្ឋនិយាយរួមនិងរដ្ឋសភានិយាយដោយឡែក រួមទាំងតួនាទីដឹកនាំរបស់បក្សនិងខ្លឹមសារជាច្រើនទៀតដែលគណៈប្រតិភូគុយបា មានការយកចិត្តទុកដាក់ផងដែរ។
ចំណែកឯលោកលេខាធិការក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Alvarez បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញវៀតណាមនិងរដ្ឋធម្មនុញ្ញគុយបាមានភាពស្រដៀងគ្នាជាច្រើន។ លោក Homero Acosta Alvarez បានសម្តែងបំណងប្រាថ្នារបស់លោកដែលចង់ស្វែងយល់អំពីបទពិសោធន៍នៃការរៀបចំនិងគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋរបស់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម