អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La
លោកស្រីអនុប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត Son La ក៏បានឆ្លើយសំណើរ របស់អ្នកបោះឆ្នោត ព្រមទាំងទទួលយកមតិយោបល់ របស់អ្នកបោះឆ្នោត ដើម្បីពិចារណា និងដោះស្រាយផងដែរ។
អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ក្រោយសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នោះ នាថ្ងៃទី ២០ ខែមិថុនា សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានដឹកនាំគណៈប្រតិភូរដ្ឋសភា ខេត្ត Son La អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅឃុំ Xuân Nha ឃុំ Tân Xuân និង Chiềng Xuân នៅស្រុក Vân Hồ ខេត្ត Sơn La។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Tong Thi Phong បានកត់សម្គាល់ និងលើកសរសើរចំពោះរាល់លទ្ធផល ដែលឃុំ Xuân Nha ទទួលបាននារយៈពេលកន្លងទៅ ព្រមទាំងស្នើឲ្យរដ្ឋអំណាច និងប្រជាជននៅឃុំបន្តពង្រីកស្មារតីសាមគ្គីគ្នា អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលតភ្ជាប់ជាមួយសុខមាលភាពសង្គម រក្សាការការពារជាតិ សន្តិសុខយ៉ាងរឹងមាំ ក៏ដូចជារួមកម្លាំងកាយចិត្ត កសាងស្រុក Vân Hồ និយាយដោយឡែក និងខេត្ត Son La និយាយរួមឲ្យកាន់តែស្រស់ស្អាត និងសម្បូធូធារ។
លោកស្រីអនុប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត Son La ក៏បានឆ្លើយសំណើរ របស់អ្នកបោះឆ្នោត ព្រមទាំងទទួលយកមតិយោបល់របស់អ្នកបោះឆ្នោត ដើម្បីពិចារណា និងដោះស្រាយផងដែរ។
នាថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់កម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Tân Xuân នៅស្រុក Vân Hồ ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម