អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Xuan Nha ស្រុក Van Ho ខេត្ត Son La
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Xuan Nha ស្រុក Van Ho ខេត្ត Son La។
នៅឯជំនួបនេះ អ្នកបោះឆ្នោតស្រុក Xuan Nha បានស្នើទៅរដ្ឋសភានិងរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភកសាងឃុំ Xuan Nha ក្លាយទៅ ជាចំណុចភ្លឺស្វាង ក្នុងការកសាងជនបទថ្មី ក៏ដូចជាជួយឧបត្ថម្ភដល់ជនជាតិភាគតិចឱ្យមានលក្ខណៈងាយស្រួលដើម្បីរួចផុតពីភាពក្រីក្រ។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានផ្តល់ចម្លើយលើមតិនិងសំណើរមួយចំនួន ក្នុងសមត្ថភាពរបស់ខ្លួននិងទទួលយកមតិនិងសំណើររបស់អ្នកបោះឆ្នោតដើម្បីដាក់ ជូនអាជ្ញាធរមានសមត្ថកិច្ច ធ្វើការពិចារណានិងដោះស្រាយ។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong មានបំណងចង់ឲ្យស្រុក Van Ho ជំរុញសក្តានុពលនិងប្រៀបខ្លាំងរបស់មូលដ្ឋាន ដោយជ្រើសរើសរុក្ខជាតិនិងសត្វសំខាន់ៗ សម្រាប់លើកកម្ពស់គុណភាពផលិតផលកសិកម្ម ឆ្ពោះទៅរកការនាំចេញ និងបន្តការបង្ការប្រយុទ្ធប្រឆាំងនឹង COVID-19 ផងដែរ។
ក្នុងឱកាសនេះ លោកស្រី Tong Thi Phong បានអញ្ជើញទៅអុជធូបនិងដាំដើមឈើអនុស្សាវរីយ៍នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី, ត្រួតពិនិត្យដំណើរការ នៃសំណង់ស្ថានីយ៍សុខាភិបាលឃុំនិងត្រួតពិនិត្យការដ្ឋានសាងសង់សំណង់ទឹកស្អាតនៅភូមិ Na Hieng ស្រុក Xuan Nha ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម