ព័ត៌មាន

អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ បានទទួលជួបថ្នាក់ដឹកនាំ UNICEF និង CRC

នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា បានទទួលជួបជាមួយនាយកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនៃមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រធាននិងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (CRC) ក្នុងឱកាសខួប ៥០ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-UNICEF (១៩៧៥-២០២៥) និងជាខួប ៣៥ ឆ្នាំនៃការចូលរួមអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់វៀតណាមផងដែរ។
លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា និងលោកស្រី June Kunugi នាយិកា UNESCO ទទួលបន្ទុកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ រូបថត៖ Ha Thao/VOV

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗជាច្រើនដូចជា ការប្រែប្រួលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងភាពចាស់នៃប្រជាជន លោកស្រី June Kunugi បានចាត់ទុកថា បច្ចុប្បន្នវៀតណាមគឺជាគំរូឆ្នើមមួយនៅក្នុងពិភពលោក ហើយបានស្វាគមន៍ប្រទេសវៀតណាមដែលតែងតែដាក់កុមារជាចំណុចស្នូលនៃយុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍។ លោកស្រីក៏បានអបអរសាទររដ្ឋាភិបាលវៀតណាមដែលបានអនុម័តលើផែនការសកម្មភាពដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មាធិការស្តីពីសិទ្ធិកុមារ។

ក្នុងពេលនោះ លោកស្រី Sophie Kiladze ប្រធានគណៈកម្មាធិការ CRC បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកម្រិតថវិកាដែលបានបែងចែកសម្រាប់ការងារថៃទាំងកុមារនៅវៀតណាមនាពេលថ្មីកន្លងទៅ ដោយសន្យាថា CRC ត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួល និងគាំទ្រប្រទេសវៀតណាមក្នុងការអនុវត្តអាទិភាពគោលនយោបាយដើម្បីធានាសិទ្ធិកុមារ៕


top