ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh ជួបសន្ទនាទ្វេភាគីនៅមហាសន្និបាត APF លើកទី៥០

ក្នុងក្របខ័ណ្ឌចូលរួមសកម្មភាពនៃមហាសន្និបាតលើកទី ៥០ នៃសហភាពសភា ហ្វ្រង់កូហ្វូនី (APF) នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី ១២ និង ១៣ ខែកក្កដា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh បានជួបសន្ទនាទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភា និងយន្តការក្រោមសហភាព។

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh ជួបជាមួយប្រធានរដ្ឋសភាបារាំង លោកស្រី Yael Braun-Pivet។ (រូបថត៖ VOV)

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាបារាំង លោកស្រី Yael Braun-Pivet និងប្រធាន ព្រឹទ្ធសភាបារាំង លោក Gérard Larcher អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh បានអបអរសាទរចំពោះប្រទេសបារាំងដែលបានរៀបចំមហា សន្និបាត APF លើកទី៥០ ប្រកបដោយជោគជ័យ ហើយសង្កត់ធ្ងន់លើទំនាក់ទំនងទ្វេ ភាគីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសជាមួយនឹងការលើកកំពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅចុងឆ្នាំ ២០២៤។ តាមនោះ បារាំង គឺជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
ក្នុងជំនួបជាមួយអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ  អនុប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Thanh និងអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ  បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព អ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀត ណាម និងកម្ពុជា ហើយរដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ជាប្រចាំ ក៏ដូចជាសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភា ដើម្បីរួមដៃគ្នាជំរុញ គំនិតផ្ដួចផ្ដើមដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។
ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការកិច្ចការសភា; ប្រធានបណ្តាញ សមាជិកាសភា; តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក; តំណាងតំបន់អាមេរិកនៃ APF; អគ្គលេខាធិការ APF អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh បានស្វាគមន៍ចំពោះតួនាទីរបស់យន្តការ APF ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ សកម្មភាពរបស់ APF និងការរៀបចំសន្និសីទ សិក្ខាសាលាជំនាញ និងកម្មវិធី សហប្រតិបត្តិការអន្តរសភានៅតាមអនុគណៈកម្មការសមាជិក៕

top