ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅតំបន់ ៤ កងទ័ពជើងទឹក


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជូបធ្វើការជាមួយតំបន់ ៤ កងទ័ពជើងទឹកវៀតណាម (រូបថត៖ SGGP)
 

 លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះអង្គភាពនានា ដែលបានបំពេញភារកិច្ចរបស់ខ្លួន។ ជាពិសេស​គឺស្មារតីត្រៀមខ្លួនជាស្រេចក្នុងការប្រ​យុទ្ធ ដោយបង្ហាញនូវឆន្ទៈ​ ឬទ្ធានុភាព ក្នុងកិច្ចការ​ពារយ៉ាង​រឹងមាំ​នូវអធិបតេយ្យភាព​កោះ សមុទ្រវៀតណាមក្នុងរយៈពេល​កន្លង​ទៅ។
 
នាព្រឹកថ្ងៃទី២​ ខែសីហា ឆ្នាំ​២០១៩ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញ​ជូប​ធ្វើ​​​ការ​​ជាមួយតំបន់ ៤ កងទ័ពជើងទឹកវៀតណាម និងទៅទស្សនាបណ្ដាអង្គភាពកងទ័ពជើងទឹក ដែលបាន​ឈរ​ជើង​​នៅមូលដ្ឋាន Cam Ran។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​​អង្គភាព​នានា ដែលបានបំពេញភារ​កិច្ចរបស់ខ្លួន។ ជាពិសេ​សគឺស្មារតី​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​ ដោយបង្ហាញនូវឆន្ទៈ ឬទ្ធានុភាព​ ក្នុងកិច្ចការពារយ៉ាងរឹងមាំនូវអធិ​បតេយ្យភាព​កោះ សមុទ្រ​វៀត​ណាម​​ក្នុងរយៈពេលកន្លងទៅ។ លោកស្រីបានមានប្រសាសន៍ថា៖
 
 “ សមមិត្ត​គ្រប់រូបបានបំពេញល្អនូវការងាររប​ស់កង​ទ័ពជើងទឹក ដែលជាទីបង្អែក​ដ៏រឹង​មាំស​ម្រាប់អ្នក​នេសាទ​។ យើង​ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ការ​ចូល​រួម​ចំណែក និងការលះបង់​របស់សមមិត្ត ដោយ​បាន​បំពេញល្អ​នូវភារកិច្ចរបស់ខ្លួនក្នុ​ងរយៈពេលកន្លងទៅ។ យើងខ្ញុំតែងតែជឿជាក់យ៉ាងមុតមាំទៅលើ​ស្នារតី និងទំនូល​ខុសត្រូវ​របស់សមមិត្ត។ លើសពីនេះទៅទៀ​ត យើងខ្ញុំសង្ឈឹមថា សមា​មិត្តគ្រប់​រូបនឹង​ប្រកាន់​ខ្ជាប់​ខ្ជួននូវ​គោលដៅ​ ភារកិច្ច និងវិន័យរបស់បក្ស រដ្ឋ ​និងកងទ័ពផងដែ​រ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top