អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Queensland ប្រទេសអូស្ត្រាលី លោក Paul de Jersey
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅវិមានប្រធានរដ្ឋវៀតណាម អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Queensland ប្រទេសអូស្ត្រាលី លោក Paul de Jersey ដែលកំពុងបំពេញទស្សនកិច្ចកាងារនៅវៀតណាម។
ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងអូស្រ្តាលីនិយាយរួម និងជាមួយរដ្ឋ Queensland និយាយដោយឡែក ជាពិសេសបន្ទាប់ពីប្រទេសទាំង២ បានបង្កើតទំនាក់ទំាងភាពជាដៃគូគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០០៩ និងដំឡើងជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត នៅក្នុងខែមីនាឆ្នាំ ២០១៨កន្លងទៅ។ទន្ទឹមនឹងនេះដែរ លោកស្រី Dang Thi Ngoc Thinh មានបំណងចង់ឲ្យរដ្ឋ Queensland នឹងមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀតជាមួយវៀតណាម ជាពិសេសគឺក្នុងការបណ្ដុះបណ្ដាលនិស្សិត លើកកំពស់សមត្ថភាពរបស់កម្មាភិបាលនៅលើគ្រប់វិស័យនិងផ្នែកនានានៅតាមតំបន់ផងដែរ។ រីឯលោក Paul de Jersey វិញ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយអះអាងថាប្រទេសទាំងពីរនៅតែមានសក្តានុភាពដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការដូចជាទេសចរណ៍ កសិកម្ម វប្បធម៌ជាដើម។ លោក Paul de Jersey មានបំណងចង់ឲ្យរដ្ឋ Queensland និងទីក្រុងហូជីមិញនិយាយដោយឡែក ក៏ដូចជាប្រទេសវៀតណាមនិយាយរួម នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលភាគីទាំងពីរមានឧត្តមភាពដូចជាវិស័យពាណិជ្ជកម្ម វប្បធម៌និងទេសចរណ៍ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម