អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូសារព័ត៌មានអាមេរិកឡាទីន Prensa Latina
នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina (គុយបា) ដឹកនាំដោយ លោកប្រធាន Luis Enrique Gonzalez Acosta ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានឲ្យដឹងថា៖ នាឆ្នាំ ២០២០ វៀតណាមនិងគុយបានឹងរៀបចំពិធីរំលឹកខួបលើកទី ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។ ហេតុដូច្នេះហើយ លោកស្រីបានស្នើឲ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម និង Prensa Latina ចាំបាច់ត្រូវចែករំលែកនូវព័ត៌មានអំពីសកម្មភាពរំលឹកខួប នៃប្រទេសទាំងពីរ ព្រមទាំងផ្តល់ព័ត៌មានឲ្យទាន់ពេលវេលា និងត្រឹមត្រូវ សត្យានុម័តដល់មិត្តភក្តិនៅក្នុងតំបន់ និងលើពិភពលោកលោក ស្ដីពីពីស្ថានភាពសេដ្ឋកិច្ច សង្គមនៅប្រទេសនីមួយៗ ជាពិសេស គឺទំនាក់ទំនងមិត្តភាពជាប្រពៃណិរវាងវៀតណាម និងគុយបា។
ជាការឆ្លើយតប លោក Luis Enrique Gonzalez Acosta បានអះអាងថា នឹងបន្តរួមសហការយ៉ាងជិតស្និទ្ធិជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ដើម្បីរួមចំណែករៀបចំពិធីរំលឹកខួបលើកទី ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាឆ្នាំ២០២០ ប្រកបដោយជោគជ័យ ព្រមទាំងនាំទំនាក់ទំនងរវាងទីភ្នាក់ងារសារព័ត៌មានទាំងពីរឡើងកម្ពស់ថ្មី ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម