ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ផ្ញើរលិខិតកោតសរសើរអ្នកបង្កើត “ATM អង្ករ”

លោកស្រីអនុប្រធានរដ្ឋអបអរសាទរនិងកោតសរសើរសកម្ម ភាពរបស់លោក Hoang Tuan Anh ក៏ដូចជាការងារសប្បុរសធម៌ទាំងអស់ របស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ៕

ប្រជាជនទទួលអង្ករពី "ទូ ATM អង្ករ" (រូបថត៖ VOV)


នាថ្ងៃទី១៧ មេសា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញផ្ញើរលិខិតកោតសរសើរលោក Hoang Tuan Anh នាយកក្រុមហ៊ុនភាគហ៊ុន PHG Lock នៅទីក្រុង ហូជីមិញ ដែលបានបង្កើត ឡើង “ទូ ATM អង្ករ” ដើម្បីជួយឧបត្ថម្ភដល់មនុស្សមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺឆ្លង Covid-19។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នៅតែមានគំនិតផ្ដួចផ្ដើមនិងសកម្មភាពដ៏ល្អប្រសើរជាច្រើនកំពុងរីកសុះសាយ នៅគ្រប់ទីកន្លែងទូទាំងប្រទេស សំដៅលើកទឹកចិត្តកម្លាំងយុទ្ធជន សេនាជន និងគ្រូពេទ្យ ដែលកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ដើម្បីរុញថយក្រោយជំងឺឆ្លង ក៏ដូចជាថែទាំជីវភាពរស់នៅរបស់ ប្រជាជន។ លោកស្រីអនុប្រធានរដ្ឋអបអរសាទរនិងកោតសរសើរសកម្ម ភាពរបស់លោក Hoang Tuan Anh ក៏ដូចជាការងារសប្បុរសធម៌ទាំងអស់ របស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម


top