ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ប្រគល់អំណោយ​ជូនជនមានគុណូបការៈ​សិស្សក្រីក្រនៅខេត្ត Quang Nam​


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់ អំណោយជូនជនមានគុណូបការៈ សិស្សក្រីក្រនៅខេត្ត Quang Nam 

 នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៨​ អនុប្រធានរដ្ឋវៀតណាម ​លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​សួរសុខ​ទុក្ខ និងប្រគល់អំណោយ​ជូនគ្រួសារនយោបា​យ ក្រុមគ្រួសារក្រីក្រ និងកុមាមានស្ថាន​ភាពលំបា​ក​នៅស្រុក​ Que Son ទី​រួមស្រុក Dien Ban ខេត្ត Q​uang Nam។
 
អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់​ដឹកនាំស្រុកស្រុក Que Sonខេត្ត Q​uang Nam លោកស្រី Da​ng Thi Ngoc Thinh បានសំដែងក្តីសប្បាយ​ រីករាយចំពោះលទ្ធផលដែលតំបន់មូលដ្ឋា​នសម្រេចបានក្នុងវិស័យសេដ្ឋកិ​ច្ច-សង្គមនិង​ការថែទាំល្អសំរាប់​មុខសញ្ញាគោលនយោបាយជនមានគុណូបកា​រៈ ក្នុងតំបន់ហើយបញ្ជាក់ថាខេត្ត Q​uang Nam គប្បីបន្តពង្រីកបមន្ថែម​ទៀតនូវ ឧត្តមភាព​របស់​មូលដ្ឋាន​ដើម្បីលើក​កំពស់​ជីវភាពរស់​នៅទាំង​សម្ភារៈ​និងស្មារតី​ប្រជាជន។ ក្នុងឱកាសនេះ លោកស្រី D​ang Thi Ngoc Thinh បានប្រគល់ទឹកប្រា​ក់ចំនួន​៥០០លាន​ដុងដើម្បីជួយ​សាងសង់ផ្ទះមេត្តាធម៌១០ខ្នងជូនជនមាន គុ​ណូបការៈនៅស្រុក Que ​Son ព្រមទាំង ប្រគល់​អំណោយ​ជូនដល់ ក្រុមគ្រួសារនយោបាយចំនួន ៦០ និង ក្រុម​គ្រួសារកី្រក្រចំនួន ៤០ ក្នុងតំបន់ផង​ ដែរ៕

 

តាម VOV5​ - វិទ្យុសំឡេង​វៀតណាម
 


top