អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយទេសាភិបាលរដ្ឋ Victoria លោកស្រី Linda Marion Dessau និងអភិបាលរដ្ឋ Victoria លោក Daniel Andrews
បន្តនូវសកម្មភាពនៅរដ្ឋ Victoria ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីសកលោកឆ្នាំ ២០១៨នៅប្រទេសអូស្ត្រាលីនោះ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួប សន្ទនាទ្វេភាគីជាមួយទេសាភិបាលរដ្ឋ Victoria លោកស្រី Linda Marion Dessau និងអភិបាលរដ្ឋ Victoria លោក Daniel Andrews។
ក្នុងបណ្តាជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា Victoria ជារដ្ឋមួយដែលពោរពេញទៅដោយសក្កានុភាព និងឧត្តមភាពខាងសេដ្ឋកិច្ច ពាណិជ្ជ កម្ម ឧស្សាហកម្មនិងកសិកម្ម។ តាមនោះ លោកស្រីមានបំណងចង់ឲ្យថ្នាក់ដឹកនាំរដ្ឋ Victoria ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការ របស់រដ្ឋជាមួយវៀតណាម ព្រមទាំងអះអាងថា ស្វាគមន៍សហគ្រាសរបស់រដ្ឋនេះមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។
ក្នុងឱកាសនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋ Victoria បន្តបង្កលក្ខណៈងាយស្រួលសម្រាប់ សហគមន៍ជនវៀតណាមរស់ នៅនិងសម្របខ្លួនជាមួយរដ្ឋសាមី រួមទាំងរក្សាប្រពៃណីនិងអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជាទំនៀមទម្លាប់របស់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម