នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមួយដឹកនាំដោយអនុប្រធានអធិការកិច្ច រដ្ឋា ភិបាល Nguyen Quoc Doan បានត្រួតពិនិត្យ និងស្ទង់មតិការងារប្រយុទ្ធប្រឆាំងនឹងការនេ សាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅក្នុងឃុំ Long Hai ទីក្រុងហូជីមិញ។
គណៈប្រតិភូមកពីអធិការកិច្ចរដ្ឋាភិបាលត្រួតពិនិត្យគណៈកម្មការគ្រប់គ្រងកំពង់ផែនេសាទតាន់ភឿកក្នុងឃុំឡុងហៃ (រូបថត៖TTXVN)
នៅកន្លែងត្រួតពិនិត្យ លោក Nguyen
Quoc Doan បានស្នើឲ្យគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញ
បន្តដឹកនាំមន្ទីរ ស្ថាប័ន និងមូលដ្ឋាននានា បង្កើនការជួយឧបត្ថម្ភ អ្នកនេសាទ ពិនិត្យ
និងបំពេញឯកសារចាំបាច់ ដើម្បីឲ្យនាវានេសាទទាំងនេះបំពេញតាមលក្ខខណ្ឌសម្រាប់ប្រតិ
បត្តិការនេសាទស្របច្បាប់។
ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះនាវានេសាទដែលមិនគ្រប់លក្ខខ័ណ្ឌ
លោក Nguyen Quoc Doan បានស្នើឲ្យទីក្រុងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់
ចំពោះនាវានេសាទដែលមិនបំពេញតាមលក្ខខ័ណ្ឌដោយកុំឲ្យចេញទៅសមុទ្រទាល់តែសោះ។
នៅកំពង់ផែនេសាទ
Tan Phuoc ក្រុមការងារបានឡើងលើនាវានេសាទដែលបានចតដោយផ្ទាល់
សាកសួរអ្នកនេសាទអំពីវិធីសាស្ត្រនេសាទ និងកន្លែងប្រតិបត្តិការនេសាទ។
គណៈប្រតិភូបានត្រួតពិនិត្យឯកសារច្បាប់ កំណត់ហេតុនេសាទ និងប្រព័ន្ធត្រួតពិនិត្យនាវា
(VMS)។
គណៈប្រតិភូក៏បានត្រួតពិនិត្យប្រតិបត្តិការរបស់ប្រព័ន្ធតាមដានអាហារសមុទ្រ
អេឡិចត្រូនិក (eCDT)។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ
គណៈប្រតិភូបានទៅសួរសុខទុក្ខ ប្រគល់អំណោយ និងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកនេសាទ
ង្វៀន វ៉ាន់ លៀម ដែលរស់នៅក្នុងភូមិភឿក តាន់ ឃុំឡុង ហៃ; ពិភាក្សាអំពីស្ថានភាពផលិតកម្មនៅសមុទ្រ
និងការយល់ដឹងរបស់អ្នកនេសាទក្នុងការអនុវត្តតាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់
(IUU)៕