សមាជិកទទួលបន្ទុកកសិកម្មនិង អភិវឌ្ឍន៍ជនបទនៃសហភាពអឺរ៉ុប (EU) លោក Phil Hogan
ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ សមាជិកទទួលបន្ទុកកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃសហភាពអឺរ៉ុប (EU) លោក Phil Hogan នឹងដឹកនាំក្រុមអង្គភាពអាជីវកម្ម EU ចំនួន ៤០ មកបំពេញទស្សនកិច្ចការងារនៅវៀតណាមសំដៅស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ ធ្វើអាជីវកម្ម ចំពោះមុខកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ ដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនេះ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្រុង Brussels នាយកដ្ឋានកសិកម្មចំណុះគណៈកម្មាធិការអឺរ៉ុប (EC) បានរៀបចំការជួបប្រាស្រ័យផ្លាស់ប្តូរព័ត៌មានរវាងសមាជិកនៃក្រុមអង្គភាពអាជីវកម្មជាមួយភាគីពាក់ព័ន្ធនានា។ នៅក្នុងជំនួបនេះ នាយកទំនាក់ទំនងពហុភាគីនៃនាយកដ្ឋានកសិកម្ម EC លោក Diego Canga Fano បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចវៀតណាមខាងមុខ គណៈប្រតិភូអង្គភាពអាជីវកម្មនឹងមានកម្មវីធីពន្លឿនពាណិជ្ជកម្មនៅក្រុងហាណូយនិងក្រុងហូជីមិញផងដែរ។ លោករូបនេះបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ណាស់ចំពោះ EU និយាយរួមក៏ដូចជាចំពោះរូបលោកផ្ទាល់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម