ព័ត៌មាន

អង្គការសុខភាពពិភពលោកវាយតម្លៃខ្ពស់ចំពោះកិច្ច​ខិតខំប្រឹង​ប្រែងរបស់វៀតណាម និង​អាស៊ានក្នុងការបង្ការនិង​ប្រឆាំងនឹងជំងឺរាតត្បាត​


 ទិដ្ឋភាពនៃជំនួបរវាងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu និងអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ផ្តល់ជូនដោយក្រុមបេសកកម្មប្រតិភូវៀតណាមនៅហ្សឺណែវ)
 

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ឧបការី​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេសវៀតណាម លោក Pham Quang Hieu បានអញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គនាយក​អង្គការ​សុខ​ភាពពិភពលោក (WHO)លោក Tedros Adhanom Ghebreyesus ។
 
ក្នុងជំនួបនេះ លោក ​Pham Quang Hieu បានជូនដំណឹង​អំពីការ​ខិត​ខំប្រឹង​ប្រែង​និង​វិធាន​ការ​ព្រម​ៗ​គ្នារ​ប​ស់​វៀត​ណាម និងកិច្ចសហប្រតិបត្តិការវៀតណាមនិង   អាស៊ានក្នុងការបង្ការ​ប្រឆាំង​និង​គ្រប់គ្រង​ការឆ្លង​រាល​ដាល​នៃជំ​ងឺ COVID-19 ។ លោក​ឧបការីរដ្ឋមន្ត្រីបាន​ស្នើថាអង្គការ​សុខភាពពិភពលោក​បន្តចែក​រំលែកព័ត៌មាន​ ផ្តល់ជំនួយខាងបច្ចេកទេសនិងផ្តល់ឧប​ករណ៍បរិក្ខាសុខាភិបាល ដើម្បីជួយ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​រាត​ត្បាតនេះ។
 
រីឯខ្លួន​វិញ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)លោក Tedros Adhanom បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការចាត់​វិធាន​ការជាច្រើនយ៉ាងប្រសិទ្ធភាពនិងទាន់ពេលវេលារបស់ប្រទេសវៀតណាម ជាពិសេសគឺ​ការប្តេជ្ញា​ចិត្តខាង​នយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់របស់ស្ថាប័ននិងមូលដ្ឋាននានា ក្នុងការជួយគ្រប់​គ្រងជំងឺរាតត្បាត Covid-19 ផងដែរ។ លោក Tedros Adhanom  ក៏បានអបអរសារទរ​ចំពោះកិច្ច​សហ​ប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងវៀតណាមប្រកបដោយប្រសិទ្ធភាព ឮដោយ​បាន​ចាត់ទុកថានេះគឺជាការងារដ៏សំខាន់ណាស់ ដើម្បីរួមចំ​ណែកដល់ការគ្រប់គ្រងជំងឺរាតត្បា​ត COVID-19 ក្នុង​តំបន់ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top