អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម(រូបថតៈ TTXVN)
នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូវយ៉ក (អាមេរិក) នោះអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញជួបសន្ទនាជាមួយលោកស្រី Maria Luiza Riberio Viotti ប្រធានខុទ្ធការល័យ អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានជូនដំណឹង អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់វៀតណាម។ ក្នុងឱកាសនេះដែរតាមរយៈលោកស្រី Riberio Viotti លោកស្រី Tong Thi Phong បានផ្ញើផ្តាំទៅអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres សេចក្តីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឆ្នាំ២០១៧ជាពិសេសក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ហើយក៏ចំនឹងឱកាសរំលឹកខួបលើកទី៤០ នៃទិវាវៀតណាមចូលរួមជាសមាជិករបស់អង្គការសហប្រជាជាតិផងដែរ។
រីឯខ្លួនវិញ លោកស្រី Maria Luiza Riberio Viotti បានវាយតម្លៃខ្ពស់ចំពោះតួនាទី របស់វៀតណាមក្នុងអង្គការសហប្រជាជាតិ។ ក៏នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីរាល់ការសាកល្បងទាំង ក្នុងនិងក្រៅចំពោះការអភិវឌ្ឍរបស់វៀតណាម។ លោកស្រី Riberio Viotti ក៏បានផ្តួចផ្តើមគំនិតនូវដំណោះស្រាយមួយ ចំនួនសម្រាប់វៀតណាម លើវិស័យគ្រប់គ្រងរដ្ឋ អភិវឌ្ឍន៍និងបណ្តុះបណ្តាលប្រភពធនធានមនុស្ស មានសមត្ថភាពខ្ពស់ និងការផ្លាស់ប្តូរថ្មីបែបបទរដ្ឋបាលជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម