ព័ត៌មាន

អគ្គិភ័យនៅព្រះវិហារ Notre Dame៖ ទស្សនៈរបស់មជ្ឈដ្ឋានសារព័ត៌មានអំពីមូលនិធិស្ដារព្រះវិហារឡើវិញ

 កាសែត Habertürk របស់ទួរគីបានធ្វើអត្ថាធិបាយថា ពិតជាសោកស្ដាយណាស់ ដោយ​សារត្រូវ​ទន្ទឹង​រង់​ចាំ​អគ្គិភ័យ​មួយ ​ទើប​ព្រះវិហារ Notre Dame មានប្រាក់គ្រប់គ្រាន់​ ដើម្បីជួស​ជុលឡើងវិញ។

នាថ្ងៃទី​​១៥ ខែមេសា ឆ្នាំ​២០១៩ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា លោក​មាន​គោល​បំណង​ចង់​សុក្រឹតការស្ដារដួងព្រលឹងរបស់ប៉ារី ឡើងវិញ ក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងរយៈពេលឯតទគ្គកម្ម ដែលមហាសេដ្ឋី​បារាំង និងអ្នកផ្ដល់ជំនួយលើពិភពលោកបានសន្យាថានឹងគាំទ្របុ​ព្វហេតុនេះ​ នូវ​ទឹកប្រាក់ចំនួន ១,១២ ​ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាង​ណាក៏ដោយលក្ខណៈសប្បុរសធម៌របស់​មហាសេដ្ឋីទាំង​នេះ ក៏បណ្ដាល​ឲ្យមាន​ភាពចម្រូង​ចម្រាសតាមរយៈសារព័ត៌មាន អ៊ឺរ៉ុ​បផងដែរ។

អត្ថបទសរ​សេររបស់កាសែត Vodomosti ចុះផ្សាយថ្ងៃទី ១៩ ខែមេសា បានចាត់ទុកថាមូលនិធិស្ដារព្រះវិហារ Notre Dame ឡើងវិញ ទទួលបានការ​ជួយគាំទ្រ​យ៉ាងគគ្រឹក​គគ្រេង​ពីសំ​ណាក​សប្បុរសជន​គឺជាសក្ខីភាព​អំពីកម្លាំង​រស់យ៉ាង​ក្លាង​ក្លារ​បស់ ​ទ្វីបអឺរ៉ុប់។

ទោះជា​យ៉ាង​ណាក៏ដោយកាសែត Habertürk របស់ទួរគីបានធ្វើអត្ថាធិបាយថា ពិតជាសោកស្ដាយណាស់ ដោយ​សារ​ត្រូវ​​ទន្ទឹងរង់​ចាំអគ្គិភ័យមួយ ទើបព្រះវិហារ Notre Dame មានប្រាក់គ្រប់គ្រាន់ ដើម្បីជួសជុ​លឡើងវិញ។ ចំណែក​ឯកា​សែត Le Courrier របស់បារាំងបាននិយាយបញ្ឆិតបញ្ឆៀងថា មហាសេដ្ឋីនានារបស់បារាំង និង​ពិភពលោក​កំពុង​ឆ្លៀត​យកគ្រោះមហន្តរាយរបស់ព្រះ​វិហារ Notre Dame ដើម្បីឆ្លៀតយក​ផល​ប្រយោជន៍​ផង​ដែរ​៕​

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 


top