
លោក Nguyen Phu Trong (ខាងស្ដាំ) និងលោក Xi Jinping ដើរក្នុងមណ្ឌលកេរដំណែល
លោកប្រធានហូជីមិញនៅទីក្រុងហាណូយ (រូបថត៖ VOV)
នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានផ្លាស់ប្ដូរលិខិត ជូនពរឆ្នាំថ្មី ក្នុងឱកាសដែលប្រជាជននៃប្រទេសទាំងពីរកំពុងត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។ អគ្គលេខាទាំងពីររូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-ចិន ក្នុងឆ្នាំកន្លងទៅ ហើយអះអាងនូវគោលបំណង និងការប្ដេជ្ញាចិត្តនាំទំនាក់ទំនងមិត្តភាពប្រពៃណី ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ ប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍យ៉ាងទូលំទូលាយ កាន់តែល្អប្រសើរនិងប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
តាម VOV5 - វិទ្យុសម្លេងវៀតណាម