ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញ​ទទួលជួប​ជាមួយ​អនុប្រធាន​រដ្ឋសភាឡាវ​


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Sengnouane Xayalat (រូបថតៈ vov.vn) 

 នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្នាក់មជ្ឈឹមបក្ស អគ្គលេខា​គណៈ​កម្មាធិការ​ប្រតិបត្តិការ​មជ្ឈឹម​បក្សកុម្មុនិស្ត​វៀត​ណាម លោក Nguyen Phu Trong អញ្ជើញទទួលជួ​បជាមួយគណៈប្រតិភូរដ្ឋ ស​ភាឡាវ ដឹក​នាំ​ដោយ​​លេខាមជ្ឈឹមបក្ស អនុប្រធានរដ្ឋសភា​ឡាវ Sengnouane Xayalat ដែលកំពុង​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​។
 
នៅទីនេះ អនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat បានអះអាងថា រដ្ឋសភាឡាវ​និងរួមសហការ​ជាមួយរដ្ឋសភាវៀត​ណាម អនុវត្តន៍ប្រកបដោយជោគជ័យរាល់កិច្ចព្រមព្រៀង​រវាងថ្នាក់ដឹក​នាំនៃបក្សទាំងពីរ រដ្ឋទាំង​ពីរនិងកិច្ច​ព្រមព្រៀងសហប្រតិបត្តិការរ​វាងរដ្ឋសភានៃប្រទេសទាំ​ងពីរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា នាពេលខាង​មុខ រដ្ឋសភានៃប្រទេសទាំ​ងពីរ​ ក៏ដូចជា​គណៈកម្មការ​នៃរដ្ឋសភាព​ នឹងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិ​ការ ផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និ​ងជំនាញនៅ​ក្នុងវិស័យនីតិប្បញ្ញត្តិ ឃ្លាំមើលនិងសម្រេ​ចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រ​ទេសជាតិ។ ទន្ទឹមជាមួយ​គ្នានោះ ប​ង្កើនការត្រួតពិនិត្យ ឃ្លាំមើល បញ្ជាណែនាំ​ឲ្យក្រសួង ស្ថាប័ននានា ក្នុងការ​អនុវត្តរាល់​កិច្ចព្រម​ព្រៀងរវាង​ថ្នាក់ដឹកនាំនៃប​ក្សទាំងពីរ រដ្ឋទាំងពីរ និងកិច្ចព្រមព្រៀងសហប្រ​តិបត្តិការរវាងរដ្ឋាភិបាលទាំ​ងពីរ កម្ម​វិធី​សហប្រតិ​បត្តិការ​ រវាងរដ្ឋសភាទាំងពីរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top