ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីពីធីទទួលនិងជួបចរចារជាមួយអគ្គលេខាបក្សនិងប្រធានរដ្ឋចិន

ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី១២ ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ ២០១៧។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតី
ពិធីទទួលបដិសញ្ឋារកិច្ចអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានរៀបចំយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋតាម ពិធីការសម្រាប់ទទួលប្រមុខរដ្ឋ។

បន្ទាប់ពីពិធីទទួល អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ ជួបចរចារជាមួយលោក Xi Jinping។​ យោងតាមលោក Nguyen Phu Trong ដំណើរទស្សនកិច្ចនេះបានអះអាងនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋចិន ក្នុង ការពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម ចិន ជាការគូសសញ្ញាសំខាន់ បើក ចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគីនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម ចិនកាន់តែស៊ីជម្រៅ ដើម្បី​ផលប្រយោជន៍ របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ក្នុងតំបន់និងលើពិភព​លោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

top