អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើមេរៀនដែលបានឆ្លងកាត់ ការងារដែលត្រូវធ្វើ ដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ និងភារកិច្ចដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើកនេះបានដាក់ចេញ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និសិទ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស
ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានបើកសន្និសីទអនឡាញទូទាំងប្រទេស
ដើម្បីជ្រួតជ្រាប
និងអនុវត្តន៍យ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ធានាការពារជាតិ និងសន្តិសុខនៅតំបន់ Tay Nguyen រហូតដល់ឆ្នាំ
២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ
អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើមេរៀនដែលបានឆ្លងកាត់
ការងារដែលត្រូវធ្វើ ដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ
និងភារកិច្ចដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើកនេះបានដាក់ចេញ។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ការិយាល័យនយោបាយស្នើឲ្យតំបន់ត្រូវជ្រួតជ្រាបថា៖ Tay Nguyen
ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម
បរិស្ថាន អេកូឡូស៊ី ការពារជាតិ-សន្តិសុខ និងកិច្ចការបរទេសនៃប្រទេសទាំងមូល។ ការកសាង
និងអភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវរួមផ្សំគ្នាយ៉ាងសុខដុមរមនា
រវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការការពារធនធានធម្មជាតិ និងបរិស្ថាន
ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ
ព្រមទាំងពង្រឹងការងារកិច្ចការបរទេស។ ជាមួយគ្នានោះ ត្រូវយកការអភិវឌ្ឍសេដ្ឋកិច្ច
វប្បធម៌ និងសង្គម ជាមូលដ្ឋានគ្រឹះសម្រាប់ការរក្សាការពារជាតិ សន្តិសុខ
និងស្ថិរភាពនយោបាយសង្គម។ អភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវសមស្របជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងមូល
សមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនបៃតង
និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ”៕