ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជ ធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

អគ្គលេខាបក្ស លោកតូ ឡឹម បានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV)

នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ២០២៥ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ហ្វៀន ភូ ជុង នៅឯគេហដ្ឋាន។ អគ្គលេខាបក្ស លោកតូ ឡឹម បានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ ទន្ទឹមនឹងនោះ លោកប្តេជ្ញាបន្តខិតខំជាមួយបក្សនិងប្រជាជនទាំងមូល លើកកំពស់កម្លាំងមហាសាមគ្គីជនជាតិទាំងមូល និងបំណងប្រាថ្នាអភិវឌ្ឍន៍ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មីនៃការអភិវឌ្ឍសម្បូរធូធារប្រកបដោយវិបុលភាព៕


top