ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Jamieson Greer 20/02/2026 ក្នុងឱកាសចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នាថ្ងៃទី ១៩ ខែកុម្ភៈ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Jamieson Greer (ជេមីសុន ហ្គ្រេយើរ)។ លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។ រូបថត៖ Thong Nhat / VNA ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ហើយសម្តែងបំណងប្រាថ្នាចង់ឲ្យភាគីទាំងពីរដើម្បីលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត។ លោកក៏បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាននៅក្នុងដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក។ លោកអគ្គលេខាបក្សបានឲ្យដឹងថា ទីភ្នាក់ងារវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីឱ្យភាគីទាំងពីរអាចបង្ហើយរាល់កិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ។លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។ រូបថត៖ Thong Nhat / VNA លោកអគ្គលេខាបក្សបានសម្តែងក្តីសង្ឃឹមថា ប្រធានាធិបតី លោកដូណាល់ ត្រាំ និងអាជីវកម្មអាមេរិកនឹងចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៧។រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិក ឯកអគ្គរដ្ឋទូត Jamieson Greer បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Jamieson Greer បានចែករំលែកថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌និងមានតុល្យភាពរវាងវៀតណាម និងសហរដ្ឋអាមេរិកបានមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងចូលដល់ដំណាក់កាលដ៏សំខាន់មួយ។លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។ រូបថត៖ Thong Nhat / VNA នៅរសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអតីតព្រឹទ្ធសមាជិក Patrick Leahy (គណបក្សប្រជាធិបតេយ្យ - រដ្ឋ Vermont) ដែលជាមិត្តជិតស្និទ្ធ និងជាដៃគូរបស់វៀតណាម។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋបាលលោកតាំ ចំពោះទំនាក់ទំនងជាមួយវៀតណាមដោយផ្អែកលើការគោរពប្រព័ន្ធនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម។អតីតព្រឹទ្ធសមាជិក លោក Patrick Leahy បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អាមេរិក គឺជាគំរូនៃការផ្សះផ្សា ដែលបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ លោកក៏បានបញ្ជាក់ពីការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ក្នុងឱកាសចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នាថ្ងៃទី ១៩ ខែកុម្ភៈ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Jamieson Greer (ជេមីសុន ហ្គ្រេយើរ)។ លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។ រូបថត៖ Thong Nhat / VNA ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ហើយសម្តែងបំណងប្រាថ្នាចង់ឲ្យភាគីទាំងពីរដើម្បីលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត។ លោកក៏បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាននៅក្នុងដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក។ លោកអគ្គលេខាបក្សបានឲ្យដឹងថា ទីភ្នាក់ងារវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីឱ្យភាគីទាំងពីរអាចបង្ហើយរាល់កិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ។លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។ រូបថត៖ Thong Nhat / VNA លោកអគ្គលេខាបក្សបានសម្តែងក្តីសង្ឃឹមថា ប្រធានាធិបតី លោកដូណាល់ ត្រាំ និងអាជីវកម្មអាមេរិកនឹងចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៧។រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិក ឯកអគ្គរដ្ឋទូត Jamieson Greer បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Jamieson Greer បានចែករំលែកថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌និងមានតុល្យភាពរវាងវៀតណាម និងសហរដ្ឋអាមេរិកបានមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងចូលដល់ដំណាក់កាលដ៏សំខាន់មួយ។លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។ រូបថត៖ Thong Nhat / VNA នៅរសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអតីតព្រឹទ្ធសមាជិក Patrick Leahy (គណបក្សប្រជាធិបតេយ្យ - រដ្ឋ Vermont) ដែលជាមិត្តជិតស្និទ្ធ និងជាដៃគូរបស់វៀតណាម។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋបាលលោកតាំ ចំពោះទំនាក់ទំនងជាមួយវៀតណាមដោយផ្អែកលើការគោរពប្រព័ន្ធនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម។អតីតព្រឹទ្ធសមាជិក លោក Patrick Leahy បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អាមេរិក គឺជាគំរូនៃការផ្សះផ្សា ដែលបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ លោកក៏បានបញ្ជាក់ពីការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕