ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហឹងអៀន

អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតក្រោយសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ នៅរសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហឹង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមនិងគណៈប្រតិភូរដ្ឋសភាខេត្ត បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហឹង អៀន សំដៅជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំនិងឆ្លើយតបទៅនឹងមតិនិងអនុសាស ន៍ របស់ម្ចាស់ឆ្នោតដែលបានបញ្ជូនទៅរដ្ឋសភា។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)
 

នៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានឆ្លើយសំណួរជាច្រើនរបស់ម្ចាស់ឆ្នោតអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ជាពិសេសអំពីគោលការណ៍ណែនាំនិងគោលនយោបាយសំខាន់ៗ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី ១៥។ ទាក់ទងនឹងការរៀបចំនិងបង្រួមក្បាលម៉ាស៊ីនរបស់បណ្តាស្ថាប័នបក្សនិងរដ្ឋ ម្ចាស់ឆ្នោតជាច្រើនបានសម្តែងការស្រុះចិត្តគំនិត និងគាំទ្រចំពោះគោលនយោបាយនេះ ដោយចាត់ទុកថា នេះជាបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ទន្ទឹមនឹងនោះ បង្កើនប្រភពថវិការដ្ឋ សម្រាប់ការវិនិយោគអភិវឌ្ឍន៍និងអនុវត្តគោលនយោបាយសន្តិសុខសង្គម  សុខុមាលភាព។ លោកអគ្គលេខាបក្ស តូ ឡឹមបានបញ្ជាក់ថា ប្រព័ន្ធនយោបាយទាំងមូលមានការប្តេជ្ញាចិត្តខ្ពស់អនុវត្តបដិវត្តន៍ក្នុងពេលឆាប់ៗនេះ នូវការបង្រួមក្បាលម៉ាស៊ីន ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ក្នុងសម័យកាលថ្មី។ លើសពីនេះ លោកអគ្គលេខាបក្សបានអញ្ជើញលើកឡើងដែរថា បច្ចុប្បន្នមិនទាន់មានគោលនយោបាយរួមបញ្ចូលខេត្ត-ក្រុងទូទាំងប្រទេសនោះទេ។

នារសៀលថ្ងៃដដែល (ថ្ងៃទី២ ខែធ្នូ) លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារយុទ្ធជនពិការ ប្រជាជនដែលមានគុណូបការៈនិងគ្រួសារជួបការលំបាកនៅទីក្រុងហឹង អៀន ផងដែរ៕


top