ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសវនាការជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី

បន្តសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នារសៀលថ្ងៃទី ២១ វិច្ឆិកា នៅទីស្នាក់ការសភាម៉ាឡេស៊ី អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលជួបសវនាការជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Dato' Awang Bemee Awang Ali Basah។
អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលជួបសវនាការជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Dato' Awang Bemee Awang Ali Basah (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹមនិងភាគីទាំងពីរបានឯក ភាពលើកកំពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរដើម្បីជំរុញកត្តាវិជ្ជមាន និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ និងឆាប់រហ័សនៃស្ថានភាពអន្តរជាតិ។ អគ្គលេខាបក្សលោកតូ ឡឹមបានស្នើឱ្យសភាម៉ាឡេស៊ីគាំទ្រយ៉ាងសកម្មនិងជំរុញការអនុវត្តនូវទិសដៅសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាព។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យសភាម៉ាឡេស៊ីយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ ជនវៀតណាមក្នុងការរស់នៅនិងធ្វើការនៅប្រទេសម៉ាឡេស៊ី។

រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា លោកនឹងបន្តរួមវិភាគទាន រួមជាមួយនឹងប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ាន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកំពស់តួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបរិបទថ្មី។

នៅក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈរួមអំពីសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសពាក់ព័ន្ធ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើ ឬគម្រាមប្រើកម្លាំង ជៀសវាងសកម្មភាពមិនសមស្របនឹងច្បាប់អន្តរជាតិ អនុវត្ត DOC និងដំណើរការកិច្ចចរចារ ដើម្បីសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព៕


top