ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang

នាយប់ថ្ងៃទី ៩ តុលា នៅទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ក្នុងឱកាសចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញជួបជាមួយសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍ ការិយាល័យនយោបាយ និងជានាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន លោក Li Qiang។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក  Li Qiang  (រូបថត៖ TTXVN)

 

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម សង្ឃឹមថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងបង្កើតរបកគំហើញ និងការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ពីបណ្តាវិស័យសហប្រតិបត្តិការ ពោលគឺ ពីការប្តេជ្ញាចិត្តទៅលទ្ធផលពីសក្ដានុពលទៅការពិត ជាពិសេសការពង្រីកការនាំចូលទំនិញ និងផលិតផលកសិកម្ម ពីវៀតណាម បង្កើនការនាំចេញអគ្គិសនីទៅកាន់វៀត ណាម ដោយផ្តល់អាទិភាពខ្ពស់ដល់ការបង្ហើយយ៉ាងឆាប់បំផុតនូវផ្លូវដែកស្ដង់ដារចំនួនបី តភ្ជាប់ប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យក្លាយជាចំណុចភ្លឺថ្មីនៃកិច្ចសហប្រតិបត្តិការ។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ ស្របតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនិងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានអះអាងថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន តែង តែផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគម ន៍ ចែករំលែកអនាគតរួម  ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់វៀតណាម ហើយតែងតែចាត់ទុកនេះជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន; សង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវពន្លឿនការបង្កើត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយោគយល់គ្នា នាំទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្តែងប្រកបដោយនិរន្តរភាព៕

top