ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម

ដើម្បីអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) និងជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះ នៅទីក្រុងហាណូយ ការិយាល័យមជ្ឈិមបក្សបានរៀបចំពិធីបើក ការដ្ឋានសាងសង់ គម្រោងសារមន្ទីរបក្សកុម្មុយនិស្តវៀតណាម។ អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ត្រឹន កឹម ទូ។

អគ្គលេខាបក្ស លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតអនុវត្តន៍ពិធីបើកការដ្ឋានសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA)

សារមន្ទីរនេះនឹងក្លាយជាអាស័យដ្ឋានក្រហម  សម្រាប់អប់រំអំពីប្រពៃណីបដិវត្តន៍ រួមចំណែកដល់ការពូនជ្រុំជំនឿជាក់ ឧត្តមគតិ និងក្រមសីលធម៌បដិវត្តន៍សម្រាប់កម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ។ នេះក៏នឹងក្លាយជាកន្លែងមួយដើម្បីណែនាំដល់មិត្តភក្តិអន្តរជាតិអំពីប្រវត្តិសាស្ត្រ តួនាទី និងការចូលរួមចំណែកដ៏ធំធេងរបស់បក្សកុម្មុយនិស្ត វៀតណាមចំពោះបុព្វហេតុនៃបដិវត្តន៍រំដោះជាតិទូទាំងពិភព លោក។ 

អគ្គលេខាបក្ស លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតអនុវត្តន៍ពិធីបើកការដ្ឋានសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA)

សារមន្ទីរនេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៩ ហើយនឹងត្រូវបានសម្ពោធ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងឱកាសខួបលើកទី ១០០ នៃការបង្កើតបក្ស (៣ កុម្ភៈ ២០៣០)៕


top