ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម ចូលរួមពិធីបិទនិងប្រគល់រង្វាន់នៃការប្រឡង "ដើរយ៉ាងរឹងមាំក្រោមទង់បក្ស" 03/02/2026 នាយប់ថ្ងៃទី ២ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មការបក្សយោធាមជ្ឈិម បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់ពានរង្វាន់ប្រ ឡងសារព័ត៌មានស្តីពី បក្សដ៏រុងរឿង និងលោកប្រធានហូជីមិញដ៏មហិមារក្រោមប្រធានបទ "ដើរយ៉ាងរឹងមាំក្រោមទង់បក្ស"។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបិទ និងប្រគល់រង្វាន់នៃការប្រឡងព័ត៌មាន "រឹងមាំក្រោមទង់បក្ស" (រូបថត៖ ថុង ញ៉ាត់/TTXVN) ការប្រឡងនេះ បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានក្លាយជាសកម្មភាពជីវភាពនយោបាយ និងមនោគមវិជ្ជាដ៏ទូលំទូលាយ; លើកទឹកចិត្ត ជំរុញទឹកចិត្ត និងបង្កើតស្មារតីប្រឡងប្រណាំងដ៏រស់រវើក និងរីក សាយភាយពាសពេញសង្គម និងនៅក្នុងកងទ័ពប្រជាជន។ គណៈកម្មាធិ ការ រៀបចំបានទទួលស្នាដៃចូលរួមជាង ៨.០០០ ហើយស្នាដៃជាច្រើនមានគុណភាពល្អ ពោរពេញដោយស្មារតីប្រយុទ្ធ ដែលបង្ហាញយ៉ាងច្បាស់ពីការលះបង់ ការទទួលខុសត្រូវ ភាពក្លាហាន និងភាពវៃឆ្លាតរបស់អ្នកសារព័ត៌មាន - យុទ្ធជនត្រួសត្រាយផ្លូវលើរណសិរ្សមនោគមវិជ្ជា និងវប្បធម៌; បញ្ជាក់ពីជំនឿ ការទទួលខុសត្រូវ និងសកម្មភាពនយោបាយរបស់អ្នកសារព័ត៌មានចំពោះបក្ស មាតុភូមិ និងប្រជាជន។ គណៈកម្មការវិនិច្ឆ័យបឋមបានជ្រើសរើសស្នាដៃចំនួន ១១៦ សម្រាប់វគ្គផ្តាច់ព្រ័ត្រ និងបានផ្តល់រង្វាន់ដល់អ្នកនិពន្ធចំនួន ៦៦ នាក់ និងក្រុមអ្នកនិពន្ធដែលមានស្នាដៃលេចធ្លោ រួមមាន៖ រង្វាន់ A ចំនួន ៥; រង្វាន់ B ចំនួន ១១; រង្វាន់ C ចំនួន ២៥; និងរង្វាន់លើកទឹកចិត្តចំនួន ២៥; និងបានផ្តល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ១០ សម្រាប់សមិទ្ធផលលេចធ្លោក្នុងការរៀបចំ និងបំផុសការប្រឡងនេះ។អគ្គលេខាបក្ស លោក តូ ឡឹម និងឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាមួយអ្នកនិពន្ធដែលឈ្នះនិងក្រុមអ្នកនិពន្ធ (រូបថត៖ ថុង ញ៉ាត់/TTXVN) ក្រុមអ្នកនិពន្ធ រួមទាំងអ្នកកាសែត ង្វៀន ផាន ហឿង សួន (នាយកដ្ឋានកិច្ចការបរទេស វិទ្យុសំឡេងវៀតណាម) និងលោក Vyacheslaw Gennadievich Kalganov អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) បានឈ្នះរង្វាន់ C ក្នុងការប្រឡងនឹងស្នាដៃ “មរតកសតិអារម្មណ៍ហូជីមិញបន្តរីកសាយភាយយ៉ាងខ្លាំងនៅក្នុងប្រទេស វៀតណាម និងពិភពលោក”៕

នាយប់ថ្ងៃទី ២ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មការបក្សយោធាមជ្ឈិម បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់ពានរង្វាន់ប្រ ឡងសារព័ត៌មានស្តីពី បក្សដ៏រុងរឿង និងលោកប្រធានហូជីមិញដ៏មហិមារក្រោមប្រធានបទ "ដើរយ៉ាងរឹងមាំក្រោមទង់បក្ស"។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបិទ និងប្រគល់រង្វាន់នៃការប្រឡងព័ត៌មាន "រឹងមាំក្រោមទង់បក្ស" (រូបថត៖ ថុង ញ៉ាត់/TTXVN) ការប្រឡងនេះ បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានក្លាយជាសកម្មភាពជីវភាពនយោបាយ និងមនោគមវិជ្ជាដ៏ទូលំទូលាយ; លើកទឹកចិត្ត ជំរុញទឹកចិត្ត និងបង្កើតស្មារតីប្រឡងប្រណាំងដ៏រស់រវើក និងរីក សាយភាយពាសពេញសង្គម និងនៅក្នុងកងទ័ពប្រជាជន។ គណៈកម្មាធិ ការ រៀបចំបានទទួលស្នាដៃចូលរួមជាង ៨.០០០ ហើយស្នាដៃជាច្រើនមានគុណភាពល្អ ពោរពេញដោយស្មារតីប្រយុទ្ធ ដែលបង្ហាញយ៉ាងច្បាស់ពីការលះបង់ ការទទួលខុសត្រូវ ភាពក្លាហាន និងភាពវៃឆ្លាតរបស់អ្នកសារព័ត៌មាន - យុទ្ធជនត្រួសត្រាយផ្លូវលើរណសិរ្សមនោគមវិជ្ជា និងវប្បធម៌; បញ្ជាក់ពីជំនឿ ការទទួលខុសត្រូវ និងសកម្មភាពនយោបាយរបស់អ្នកសារព័ត៌មានចំពោះបក្ស មាតុភូមិ និងប្រជាជន។ គណៈកម្មការវិនិច្ឆ័យបឋមបានជ្រើសរើសស្នាដៃចំនួន ១១៦ សម្រាប់វគ្គផ្តាច់ព្រ័ត្រ និងបានផ្តល់រង្វាន់ដល់អ្នកនិពន្ធចំនួន ៦៦ នាក់ និងក្រុមអ្នកនិពន្ធដែលមានស្នាដៃលេចធ្លោ រួមមាន៖ រង្វាន់ A ចំនួន ៥; រង្វាន់ B ចំនួន ១១; រង្វាន់ C ចំនួន ២៥; និងរង្វាន់លើកទឹកចិត្តចំនួន ២៥; និងបានផ្តល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ១០ សម្រាប់សមិទ្ធផលលេចធ្លោក្នុងការរៀបចំ និងបំផុសការប្រឡងនេះ។អគ្គលេខាបក្ស លោក តូ ឡឹម និងឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាមួយអ្នកនិពន្ធដែលឈ្នះនិងក្រុមអ្នកនិពន្ធ (រូបថត៖ ថុង ញ៉ាត់/TTXVN) ក្រុមអ្នកនិពន្ធ រួមទាំងអ្នកកាសែត ង្វៀន ផាន ហឿង សួន (នាយកដ្ឋានកិច្ចការបរទេស វិទ្យុសំឡេងវៀតណាម) និងលោក Vyacheslaw Gennadievich Kalganov អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) បានឈ្នះរង្វាន់ C ក្នុងការប្រឡងនឹងស្នាដៃ “មរតកសតិអារម្មណ៍ហូជីមិញបន្តរីកសាយភាយយ៉ាងខ្លាំងនៅក្នុងប្រទេស វៀតណាម និងពិភពលោក”៕