ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន

នៅអាកាសយានដ្ឋាន Halim Pedranakusuma, ឥណ្ឌូនេស៊ីបានបាញ់កាំភ្លើងធំចំនួន ៧ ដើម ដើម្បីអបអរស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាម។
ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយានៅអាកាសយានដ្ឋានយោធា Halim Perdanakusuma ទីក្រុងហ្សាកាតា (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ៩ មីនា អគ្គលេខាបក្សលោក តូ ឡឹម និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានយោធា Halim Pedranakusuma ក្នុងទីក្រុងហ្សាកាតា ដោយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានគណបក្សចលនាឥណ្ឌូណេស៊ីមហិមា (Gerindra) លោក Prabowo Subianto និងបំពេញទស្សនកិច្ចផ្លូវការ នៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តបតាមការអញ្ជើញរបស់អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។

នៅអាកាសយានដ្ឋាន Halim Pedranakusuma,   ឥណ្ឌូនេស៊ីបានបាញ់កាំភ្លើងធំចំនួន ៧ ដើម ដើម្បីអបអរស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម។ អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា មានរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រនិងនេសាទឥណ្ឌូនេស៊ីលោក Sakti Wahyu Trenggono, ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Denny Abdi, ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន Ton Thi Ngoc Huong និងតំណាងកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន៕


top