បអរសាទរខួបលើកទី ៧០ ឆ្នាំ ដែលលោកប្រធានហូជីមិញអញ្ជើញវិល ត្រលប់មករស់នៅនិងធ្វើការនៅវិមានប្រធានរដ្ឋ (១៩៥៤ - ២០២៤) នាព្រឹកថ្ងៃទី ១៥ ខែធ្នូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញ មក អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន នៅផ្ទះ លេខ ៦៧ តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជី មិញ នៅវិមានប្រធានរដ្ឋ នៃរដ្ឋធានីហាណូយ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ VNA)
អញ្ជើញអុជធូប និងសរសេរនូវចំណាប់អារម្មណ៍នៅវិមានអនុស្សាវរីយ៍ លោកអគ្គលេខាបក្ស លោក តូ ឡឹមបានគូសបញ្ជាក់ថា៖ “លោកប្រធានហូជីមិញមិនត្រឹមតែជាមោទនភាព របស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងលោកជាអ្នកដែលបានពិភពលោកទាំងមូលគោរពកោតសរសើរទៀតផង។ លំហតំបន់កេរ្តិ៍ដំណែលនេះ គឺជាប្រភពនៃការបំផុសគំនិតមិនចេះចប់ បង្កើតឆន្ទៈ និងជំនឿសម្រាប់ប្រជាជន វៀតណាមគ្រប់ជំនាន់ ទាំងបច្ចុប្បន្នកាលនិងអនាគត។ រាល់អនុស្សាវរីយ៍ រាល់រឿងរ៉ាវអំពីឆ្នាំដែលលោកប្រធានហូជីមិញបានរស់នៅនិងធ្វើការនៅទីនេះ គឺដូចជាសារមួយផ្តាំផ្ញើរទៅកាន់អនាគតកាលគឺ៖ គប្បីរស់នៅនិងរួមចំណែកសក្តិសមចំពោះកេរ្តិ៍ដំណែលដែលលោកប្រធាន បានបន្សល់ទុក”។
អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលនេះ លោកអគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះការដែលបុគ្គលិកនៃតំបន់ដែលតែង តែមានទំនួលខុសត្រូវក្នុងការថែរក្សានិងលើកកំពស់តម្លៃវត្ថុបុរាណ ក្នុងតំបន់កេរ្ត៍ដំណែល។ វៀតណាម - ហូជីមិញបានក្លាយទៅជានិមិត្តសញ្ញាដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយតំបន់ជាតិពិសេសអំពីលោកប្រធាន ហូជីមិញនៅវិមានប្រធានរដ្ឋគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន ដែលធ្វើឲ្យនិមិត្តសញ្ញានោះកាន់តែមានភាពរស់រវើក និងជិតស្និទ្ធជាមួយប្រជាជនវៀតណាមនិងភ្ញៀវទេសចរអន្តរជាតិ៕